រឿងទាំង ១២យ៉ាង ដែលអ្នកមិនគួរបង្ហាញនៅលើបណ្តាយសង្គម បើមិនចង់ស្តាយក្រោយនៅពេលក្រោយ!

យោងទៅតាមស្ថិតិ 69% នៃមនុស្សពេញវ័យរបស់អាមេរិកបានប្រើប្រាស់បណ្តាញសង្គម។ ទោះបីជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនមិនដឹងទេថា Facebook និងបណ្តាញសង្គមដ៏ពេញនិយមដ៏ទៃផ្សេងទៀតពិតជាប្រមូលព័ត៌មានផ្ទាល់ខ្លួនយ៉ាងច្រើនពីអ្នកប្រើប្រាស់របស់ពួក។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់លោកអ្នកអំពីប្រការទាំង១៣យ៉ាង ដែលអ្នកមិនគួរបង្ហាញ ឬបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook ឬបណ្តាយសង្កមដ៏ទៃផ្សេងទៀតនោះទេ។

១. កុំបង្ហាញពត៌មានលំអិតជិតស្និតអំពីទំនាក់ទំនងស្នេហាររបស់អ្នក

20692360 30102260 44 0 1520851870 1520851875 1500 1 1520851875 650 6f9081b3ae 1521030657 (1)

អ្វីដែលកំពុងកើតឡើងរវាងអ្នកនិងគូរស្នេហ៍របស់អ្នកគួរតែត្រូវបានរក្សាទុក។ កុំសរសេរអំពីអ្វី ឬបង្ហោះរូបភាពដែលកើតឡើងនៅក្នុងបន្ទប់គេងរបស់អ្នកជាមួយនិងគូរស្នេហ៍របស់អ្នក ផ្ទុយទៅវិញវាបែជាធ្វើឲ្យអ្នកត្រូវគេរិះគុណ និងធ្វើឲ្យកិត្តិយស និងតំលៃរបស់អ្នកធ្លាក់ទាប។

២. ថតរូបភាពថើបគ្នា

20692410 30101110 44 0 1520851759 1520851766 1500 1 1520851766 650 6f9081b3ae 1521030657 (1)

មនុស្សភាគច្រើនគិតថាដើម្បីបញ្ជាក់សេចក្តីស្រឡាញ់ពួកគេបានថតរូបភាពអោបថើបគ្នាហើយផុសចូូលទៅក្នុងបណ្តាយសង្គម។ ប្រសិនបើសាច់ញាតិរបស់អ្នកបានឃើញពួកគាត់ប្រហែលជាមិនពេញចិត្តចំពោះរូបភាពទាំងនេះទេ។  ប្រសិនបើអ្នកបានបែកគ្នា ហើយដៃគូរថ្មីរបស់អ្នកបានឃើញរូបភាពទាំងនេះ  តើគាត់នឹងគិតយ៉ាងម៉េចចំពោះអ្នក។

៣. អ្នកមិនត្រូវថតរូបភាពសប្បាយរីករាយក្នុងពិធីបុណ្យសពទេ

THE HANGOVER PART III

ទីកន្លែងនិងឱកាសខ្លះទាមទារឱ្យមានឥរិយាបថគោរពព្រោះនេះជាមូលហេតុដែលអ្នកមិនគួរថតរូបភាពដោយប្រើមុខញញឹមរបស់អ្នកក្នុងពិធីបុណ្យសព ពិធីបុណ្យព្រះវិហារ ឬកន្លែងគោរពបូជាផ្សេងទៀតឡើយ។

៤.​ ផុសរូបភាពសកម្មភាពខុសច្បាប់នានា

Screen Shot 2018 10 27 At 3.40.21 PM

ប្រសិនជាអ្នកមិនចង់ឲ្យប៉ូលីសកោះហៅចូលប៉ុស្ត៍នោះទេ សូមកុំផុសរឿងដែលអ្នកបានធ្វើខុសច្បាប់ចូលក្នុង Facebook អោយសោះ។ យើងធ្លាប់បានឃើញហើយថា ធ្លាប់មានអ្នកផុសលក់សត្វព្រៃ រឺចង់បាញ់អ្នកនេះ អ្នកនោះ ចុងក្រោយត្រូវបានប៉ូលីសចាប់ទាំងអស់។

៥. ការបញ្ចេញមតិយោបល់មិនត្រឹមត្រូវ 

20692510 30508260 6 0 1520930233 1520930238 1500 1 1520930238 650 28db57dc9e 1521030657 (1)

បើទោះបីអ្នកសរសេរនៅក្នុងន័យលេងសើចក៏ដោយ សូមកុំនិយាយពាក្យសម្តីដែលវៃប្រហារ ឬចោទប្រកាន់អ្នកណាម្នាក់ដែលពាក់ព័ន្ធទៅនឹងរឿងនរយោបាយ សាសនាអោយសោះ ព្រោះវាអាចនាំទុកដល់ខ្លួនឯងបាន។

៦. កុំសរសេររឿងអាក្រក់អំពីការងាររបស់អ្នក ឬរឿងអាក្រក់របស់មេអ្នក

20692560 30575010 7 7XThingsItsBetter 0 1520935150 1520935153 1500 1 1520935153 650 23072d643f 1521030657 (1)

ទោះបីជាអ្នកមិនពេញចិត្តនិងការងាររបស់អ្នក ឬស្អប់មេរបស់អ្នកយ៉ាងណាក៏ដោយ សូមកុំផុសបង្ហាញអារម្មណ៍របស់អ្នកឲ្យសោះ។ វាមិនបានជួយអ្វីដល់អ្នកនោះទេ វាបែជាធ្វើឲ្យអ្នកនិងក្រុមការងារក្នុងក្រុមហ៊ុនរបស់អ្នកមិនពេញចិត្តអ្នក ពិសេសគឺមេរបស់អ្នកតែម្តង។

៧. ទីតាំងដែលអ្នកកំពុងនៅ


Gettyimages 146426075 1024x1024

គ្រប់ទូរស័ព្ទទំនើបទាំងអស់សុទ្ធតែបានបំពាក់ជាមួយបច្ចេកវិទ្យា GPS ដែលអាចដឹងថាអ្នកនៅកន្លែកណា។ វាមិនល្អនោះទេ នៅពេលដែលអ្នកទៅណាមកណា ហើយតែងតែបង្ហាញទីតាំង GPS អោយអ្នកទាំងអស់គ្នាបានដឹងនោះឡើយ។

ជីវិតមនុស្សយើងមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តយើងទាំងអស់នោះទេ ដូច្នេះប្រសិនជាមានជនណាមានបំណងអាក្រក់លើយើង គេអាចធ្វើស៊ីយើងបានយ៉ាងងាយដោយសារតែទីតាំង GPS នេះឯង។

៨. គំរោងការវិស្សមកាល

20692610 30501460 1 0 1520929937 1520929941 1500 1 1520929941 650 2555efc583 1521030657 (1)

អ្នកមិនត្រូវផុសពីគំរោងវិស្សមកាល ​ឬកន្លែងងស្នាក់នៅរបស់អ្នកទេវាគឺជាកំហុសដ៏ធំមួយពីព្រោះអ្នកមិនដឹងថានរណាខ្លះដែលចូលចិត្តអ្នក នរណាខ្លះដែលស្អប់អ្នកនោះទេ វានឹងធ្វើអ្នកមានបញ្ហាសុវត្ថិភាព ព្រោះគេអាចនឹងធ្វើស៊ីអ្នកបាន។

៩. កុំបង្ហាញឯកសារអត្តសញ្ញាញអោយគេដឹង

4638389389_5952fd5c42_z (1)

អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារអ្វីក៏ដោយអោយតែអាចបញ្ជាក់អត្តសញ្ញាញរបស់អ្នកបាន ចូរកុំផុសវាជាសារធារណៈអោយសោះ។ ព្រោះវាជាព័ត៌មានសំងាត់ ហើយទាក់ទងទៅនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

១០. ព័ត៏មានទាក់ទងនឹងលុយកាក់របស់អ្នក

អ្នកខ្លះព្យាយាមអួតប្រាប់គេ ថាខ្លួនឯងមានលុយច្រើន ដល់ថ្នាក់ផុសរូបលុយ រូបមាសពេជ្រសំញែងគេឯង ប៉ុន្តែពួកគេភ្លេចគិតថា ចោរកំពុងតែស្រក់ទឹកមាត់នឹងលុយរបស់អ្នកហើយ។

១១. រូបភាពអេកូ

20692660 Shutterstock_140689738 1520851117 650 C14937f265 1521030657 (1)

សូមកុំផុសរូបអេកូនរបស់អ្នកមុនត្រីមាសទី២អោយសោះ ព្រោះថាឱកាសនៃការរលូតកូនអាចមានច្រើន។ ដូច្នេះប្រសិនជាអ្នកមានគ្រោះថ្នាក់បែបនោះ អ្នកនឹងរិតតែឈើចាប់ ពេលអ្នកឃើញរូបនោះម្តងទៀតនៅលើ Facebook របស់អ្នក។

១២. កាដូថ្លៃៗ

Screen Shot 2018 10 27 At 4.15.00 PM

នៅក្នុងបណ្តាញសង្គមមានមនុស្សគ្រប់ប្រភេទ នៅពេលដែលយើងបង្ហោះរូបភាពកាដូដែលមានតម្លៃថ្លៃៗវាគឺមិនមែនត្រឹមតែបង្ហាញភាពហ៊ឺហារតែមួយមុខនោះទេវាថែមទាំងអាចទាក់ទាញចោរផងដែរ។ បើអ្នកមិនខ្លាចចោរប្លន់ រឺចោរគាស់ផ្ទះនោះទេ អ្នកអាចបន្តផុសរបៀបនេះទៀតបាន តែបើមិនចង់ទេ គួរតែបញ្ឈប់ រឺលុបរូបពីមុនចោលអោយអស់ទៅ ទើបអាចរក្សាសុវត្ថិភាពរបស់អ្នកបាន។

ដោយ៖ វីរៈ

ប្រភព៖ Brightside