« ភូមិស្លា » ទីកន្លែងបង្កើតថ្មី លើទឹកដីសៀមរាប កុំភ្លេចឆ្លៀតទៅលេងទាំងអស់គ្នា!

សៀមរាប៖ បើនិយាយពីទឹកដីខេត្តសៀមរាប ក្រៅពីប្រាសាទបុរាណ មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង  ជាពិសេសគឺរមណីយដ្ឋានបង្កើតថ្មីតែម្តង។

ថ្មីៗនេះផងដែរ ​រមណីយដ្ឋានមួយកន្លែងទៀតហើយ  កំពុងតែស្រូបតាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកម្សាន្តមិនចេះដាច់នោះគឺ ​«រមណីយដ្ឋានភូមិស្លា»។

ភូមិស្លា ​គឺជារមណីយដ្ឋានដែលមានទេសភាពស្រស់បំព្រេងនៅជុំវិញ ​ថែមទាំងមានកញ្ចុះតូចធំសម្រាប់អង្គុយលេង និងផ្ទះបុរាណដ៏ស្រស់ស្អាត ផងដែរ ដែលធ្វើឱ្យអ្នកកម្សាន្តជួបនឹងទស្សនីយភាពប្លែកថ្មី ជាមួយនឹងការទទួលទានអាហារបែបស្រុកស្រែដ៏ឆ្ងាញ់ពិសា អមនឹងខ្យល់ត្រសៀកៗចេញពីបឹងធម្មជាតិ ថែមទាំងអាចគយគន់វាលស្រែ និងទិដ្ឋភាពភ្នំនៅក្បែរនោះទៀតផង។

លោកអ្នកអាចមកទស្សនារមណីយដ្ឋានភូមិស្លា នេះបាន ដោយមានទីតាំងស្ថិតនៅ​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម ដោយអាចធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅកាន់​ វត្ដ​ចក ចូល​តាម​ច្រក​ផ្សារ​កន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ ៕

អត្ថបទ៖ ក្នុងស្រុក

Sakarach Phumsla 001

Sakarach Phumsla 002

Sakarach Phumsla 003

Sakarach Phumsla 004

Sakarach Phumsla 005

Sakarach Phumsla 006

Sakarach Phumsla 007

Sakarach Phumsla 008


Sakarach Phumsla 009

Sakarach Phumsla 010

Sakarach Phumsla 011

Sakarach Phumsla 012

Sakarach Phumsla 013

Sakarach Phumsla 014

Sakarach Phumsla 015

Sakarach Phumsla 016

Sakarach Phumsla 017

Sakarach Phumsla 018

Sakarach Phumsla 019

Sakarach Phumsla 020

Sakarach Phumsla 021