ធ្លាប់តែឃើញស្រុកគេមែនទេ? ពេលនេះអាងត្រីក្រោមទឹកដំបូងគេបង្អស់នៅស្រុកខ្មែរ នឹងបង្កើតឡើងនៅក្នុងខេត្តសៀមរាបហើយ

សៀមរាប៖ ពពួកអាងត្រីក្រោមទឹក ​ដែលផ្តល់ទស្សនីយភាពអស្ចារ្យប្លែក ​ប្រៀបបីដូចជាអ្នកទស្សនាស្ថិតនៅក្នុងមហាសមុទ្រពិតៗ ​មានភាពល្បីល្បាញមែនទែននៅប្រទេសជិតខាងយើង ​ដូចជាប្រទេសថៃ ​វៀតណាម ​និងសិង្ហបុរីជាដើម។ពេលនេះអស្ចារ្យណាស់ ប្រទេសកម្ពុជាយើងក៏កំពុងតែអភិវឌ្ឍន៍ និងដើរទាន់សម័យដូចជាប្រទេសជាតិខាងដែរហើយ មិនថាសំណង់អគារ ​ឬកន្លែងកម្សាន្តនោះទេ សូម្បីតែអាងចិញ្ចឹមត្រីក្រោមទឹក ​ក៏នឹងមានឆាប់ៗនៅក្នុងស្រុកខ្មែរយើងដែរ។

ថ្មីៗនេះ ខេត្តសៀមរាបកំពុងតែគ្រោងសាងសង់អាងទឹកចិញ្ចឹមត្រីដ៏ធំ និងប្រណីតជាងគេមួយ ​ដែលមានគម្រោងវិនិយោគតម្លៃដល់ទៅ ៧០លានដុល្លាឯណោះ ស្ថិតលើដីទំហំ ១០០ហិចតា ហើយគ្រោងនឹងបើកការដ្ឋាននៅក្នុងខែមិនា  ឆ្នាំ ២០១៩ ខាងមុខនេះទៀតផង។

គួរឱ្យដឹងផងដែរថា ការសាងសង់អាងទឹកមួយនេះមានការសហការវិនិយោគពីកម្ពុជា និងប្រទេសជប៉ុន ​ដោយសាងសង់ជាទឹកសាបផង និងទឹកប្រៃផង ថែមទាំងប្រមូលមច្ឆជាតិកម្រៗមកចិញ្ចឹម និងតាំងបង្ហាញផងដែរ។ ការសាងសង់អាងចិញ្ចឹមត្រីមួយនេះ ​ត្រូវបានគេដឹងថាអាចនឹងស្រូបយកចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនទៅៗ ព្រោះតែក្រៅពីសំណង់ប្រាសាទដ៏ពិចិត្រ ខេត្តសៀមរាបមិនខ្វះកន្លែងកម្សាន្តបង្អួតអ្នកទេសចរនោះឡើយ៕

អត្ថបទ៖ ក្នុងស្រុក

សម្គាល់៖ ​នេះគ្រាន់តែជារូបតំណាងអាងទឹកនៅបរទេសតែប៉ុណ្ណោះ!


46 768x512

1542262668_shutterstock_1214592766.jpg 700x431

Destination Sea Life Ocean World 768x432

SEAAquariumTicketSentosaSingapore_1__94033.1507212361 700x393

Underwater3