ណ៎កដឹងបាត! ការពិតទីងមោងសម័យថ្មីឆ្នាំ ២០១៩ ល្បីថាស្អាតខ្លាំង ការពិតយកពុម្ពមុខតារាល្បីៗទាំងនេះសោះ!

មួយរយៈនេះ​រូបភាពទីងមោងសម័យថ្មីឆ្នាំ ២០១៩ ​កំពុងតែកក្រើកពេញបណ្តាញសង្គម ​ដោយសារតែទីងមោងសម័យនេះមិនមានរូបរាងគួរឱ្យខ្លាចដូចមុនៗឡើយ  តែបែរជាមានសម្រស់ស្រស់ស្អាត ​សាច់សខ្ចី មុខរលោងម៉ដ្ឋខៃ ​ថែមទាំងមានទម្រង់មុខ ​V  យ៉ាងស្រស់ស្អាតទៀត។

តែថ្មីៗនេះបើវិភាគឱ្យដិតដល់ទៅ  ការពិតទីងមោងស្រស់ស្អាតយ៉ាងនេះ បែរជាមានទម្រង់មុខដូចតារាល្បីៗទៅវិញ ដែលគ្រប់គ្នាយល់ថា ​អ្នកធ្វើទីងមោងទាំងនេះប្រហែលជាធ្វើពុម្ពមុខដូចតារាល្បីទាំងនោះប្រាកដហើយបានជាមានមុខដូចគ្នាបែបនេះ។

ដោយទីងមោងមួយចំនួនដែលគេគ្រប់គ្នាយល់ថាធ្វើតាមមុខតារាល្បីៗនោះ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។

ក្រោយការបញ្ចេញរូបភាពនៃមុខមាត់របស់ទីងមោង ប្រៀបធៀបនឹងតារាល្បីទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ពិតជាមិនសរសើរមិនបាននោះទេ ជាមួយនឹងស្នាដៃដ៏ប្លែក មិនធ្លាប់មានពីមុនមក ដែលធ្វើឡើងដូចទៅនឹងមុខមាត់ តារាល្បីៗរបស់ខ្មែរយើង៕

62160312_2316707868386144_2405533696984612864_n


62178113_2316707715052826_5757230087774666752_n

62181441_856085921417098_2607436269868810240_n

62350780_855625411463149_7049758593804926976_n

62431486_2316707441719520_7433213729258340352_n