ល្បីថាទីងមោងដូចតារាល្បីៗ ​ស្រាប់តែ មាស សុខសោភា ដាក់មួយឃ្លាយ៉ាងចាក់ដោតមួយរហូតទទួលបានការគាំទ្រយ៉ាងខ្លាំង!

ភ្នំពេញ៖ ​ទីងមោងឆ្នាំ ២០១៩ ​កំពុងតែអង្រួនចិត្តអ្នកលេងបណ្តាញសង្គម ​ព្រោះតែទីងមោងពេលនេះមានរូបសម្រស់សស្រស់ស្អាតមែនទែន​​ជាពិសេសថែមទាំងមានមុខមាត់ស្រដៀងនឹងតារាល្បីៗដូចជា៖ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។

ស្រាប់តែពេលនេះ​អ្នកនាង មាស សុខសោភា ​ដែលជាតួអង្គម្ចាស់ដែលត្រូវបានគេយកពុម្ពមុខជាតួអង្គទីងមោងមួយដែរនោះ បានបង្ហោះរូបភាព និងសារមយយមានន័យថា៖ « 🤭កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោងមាស សុខសោភា នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ 😍 នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩ នេះ និងមិនធ្វើអោយអូនតូចៗរត់ទៀតទេ។ 🤗 មាស សុខសោភាសូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោងមាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា #ព្រះពុទ្ធសាសនា »។

ក្រោយពីបានឃើញសារមួយនេះ អ្នកគាំទ្រមានការកោតសរសើរមែនទែន ​ចំពោះអ្នកនាង មាស​ សុខសោភា ​ដែលបានលើកទឹកចិត្តជាងដែលតុបតែងរូបទីងមោង ​ហើយក៏ជាតារាស្រីម្នាក់ដែលតែងតែសម្តែងនូវទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនាខ្មែរផងដែរ៕

55939866_10161486740090231_230958095361114112_n


48403623_10161111331085231_1425799803626848256_n

Screen Meas

64270943_10161768020685231_8327954385946542080_n

62350780_855625411463149_7049758593804926976_n