ខ្មែរជួយខ្មែរ! គាំទ្រចង្កឹះទ្រាំងរបស់សហគមន៏ទេសចរណ៏ខ្មែរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការងារចំណាកស្រុក!

ទ្រាំង ​បើតាមវចនានុក្រមរបស់សម្តេចជួន ណាត បានរៀបរាប់ថា ​គឺជាឈ្មោះ​តចសារ​ព្រឹក្ស​មួយ​ប្រភេទ (សន្តាន​ជ្រៃ) មាន​ធាង​វែង​ៗ​ មាន​ស្លឹក​ប្រើ​ការ​បាន​ច្រើន​យ៉ាង​គឺ ប្រើ​ការ​ចារ​សាស្ត្រា​ហៅ​ថា ស្លឹក​រឹត; ប្រើ​ការ​ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើ​ជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចី​ៗ ស​ៗ គ្រប​បន្តិច​ៗ​លើ​គ្នា​ឲ្យ​បាន​ជា​បន្ទះ​វែង​ៗ ធំ​ៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅ​ថា ភ្ជល់ (មិន​ជាប់​បាន​យូរ​ប៉ុន្មាន​ទេ) ; ទោះ​ត្បាញ​ជា​ការុង​ឬ​សំពៀត​ជាដើម​ក៏​ហៅ​ថា ភ្ជល់ បាន​ដែរ; ប្រើ​ចម្រៀក​តូច​ៗ​ត្បាញ​ធ្វើ​ជា​ក្ដោង​ទូក ហៅ​ថា ទទត់; ទ្រនុង​ដែល​សក​យក​ស្លឹក​ចេញ​ហៅ​ថា ទ្រនុង​រឹត ឬ ឆ្អឹង​រឹត; ធាង​ទុំ​ដែល​គេ​កាប់​យក​មក​ពុះ​ហើយ​ច្រាស់ ឬ​ឈូស​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​មាន​ដំបង, ដាម, ព័ន្ធ​មូល (គ្រឿង​តម្បាញ) ជាដើម ហៅ​ថា​ ទ្រាំង ដែរ : ដំបង​ទ្រាំង, ដាម​ទ្រាំង, ព័ន្ធ​មូល​ទ្រាំង ។ ដើម​ទ្រាំង​នេះ​ច្រើន​ដុះ​ពី​គ្រាប់​វា​ក្នុង​ព្រៃ​ធំ​ៗ ក្នុង​ប្រទេស​កម្ពុជា មាន​ខែត្រ​ក្រចេះ និង​ខែត្រ​កំពង់ធំ​ច្រើន​ជាង​ខែត្រ​ឯ​ទៀត, ជា​តចសារ​ព្រឹក្ស​មាន​ប្រយោជន៍​ច្រើន, គេ​អាច​ដាំ​តាម​ព្រំ​វត្ត​អារាម​ក៏​បាន មិន​សូវ​រើស​ដី​ប៉ុន្មាន​ទេ, រស់​នៅ​បាន​យូរ​ឆ្នាំ វែង​ឆ្ងាយ​ជាង​អាយុ​ទៅទៀត។

ថ្មីៗនេះ មានសហគមន៍ខ្មែរមួយ ​បានកែច្នៃចង្កឹះ ​ធ្វើឡើងពីដើមទ្រាំងនេះផងដែរ ​ដែលគេបានដឹងថា ​គឺជាចង្កឹះដែលមានគុណភាព ​បែបធម្មជាតិ​​ គ្មានជាតិគីមី ​ថែមទាំងជាស្នាដៃកូនខ្មែរសុទ្ធសាធ។ តាមរយៈគណនីហ្វេសប៊ុកផេក Vana Adventure Travel បានបង្ហោះរូបភាពសកម្មភាពនៃការផលិតចង្កឹះទ្រាំងនេះរបស់សហគមន៍ ថែមទាំងបានសរសេរៀបរាប់ថា៖ ​« សូមចូលរួមគាំទ្រ ចង្កឹះត្រាំង របស់សហគមន៏ទេសរណ៏ខ្មែរយើង ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ការកាត់បន្ថយការងារចំណាកស្រុក ផ្តល់ឧកាសដល់កូនចៅពួកគាត់បានសិក្សារៀនសូត្រ ការអភិវឌ្ឍន៏ប្រកបដោយចេរភាព និងជាពិសេសគឺចូលរួមកាត់បន្ថយការប្រើប្រាស់ជ័រផ្លាស់ស្ទីកនៅក្នុងស្រុកយើង។ លេខទំនាក់ទំនងទទួលការកម្មង់ 012 977 372 or 087 883 898 និងមានសេវាដឺកជូនទូទាំងប្រទេស ​»។

នេះពិតជាគំនិតច្នៃប្រតិដ្ឋថ្មីដ៏ពិសេសមែន  ដូច្នេះក្នុងនាមជាខ្មែរដូចគ្នា និងចូលរួមគាំទ្រផលិតផលក្នុងស្រុក  ថែមជាការរួមចំណែកផ្តល់ការងារប្រជាជនក្នុងតំបន់ ​សុំកុំភ្លេចជួយគាំទ្រចង្កឹះទ្រាំងខ្មែរផងណា!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Vana Adventure Travel

111222

62226052_2044966952297645_3059743347439566848_n


61683200_2044967418964265_2588103952054616064_n

61995949_2044967175630956_3339191237025464320_n

61928830_2044966872297653_6872144494771306496_n

61791020_2044967538964253_8062156838730203136_n

61768410_2044967288964278_3414444488595079168_n

61760984_2044967218964285_6902991443812417536_n