ឡូយកប់! ​ព្រលានយន្តហោះប៉េកាំង ធំជាងគេបង្អស់របស់ចិន បានសាងសង់រួចជាស្ថាពរ  ឡើងស្កឹមស្កៃខ្លាំង

ចិន៖ អស់មួយរយៈធំកន្លងទៅនេះ ​ប្រទេសចិនធ្លាប់បានបង្ហើបពីគម្រោង សាងសង់ពញរលានយន្តហោះដ៏ធំមួយរបស់ខ្លួន  ហើយរូបគម្រូ ​3D  ដ៏អស្ចារ្យនៃគម្រោងព្រលានយន្តហោះនេះក៏ធ្លាប់ត្រូវបានបង្ហាញកន្លងមកផងដែរ។

រហូតដល់ពេលនេះការ​សាងសង់​ព្រលាន​យន្តហោះអន្តរជាតិដ៏ធំរបស់ចិន មានឈ្មោះថា ព្រលានយន្តហោះ​អន្តរជាតិ Beijing Daxing បាន​បញ្ចប់​ជា​ផ្លូវការ​ហើយនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩​​ ពោលគឺទៅ​តាម​កាល​បរិច្ឆេទ​ដែលបានកំណត់កាលពីមុន ដោយបើក​សម្ពោធជាផ្លូវការ ​នៅ​ថ្ងៃ​ទី ​៣០ ខែ ​កញ្ញា ឆ្នាំ​២០១៩នេះ។ ដោយព្រលានយន្តហោះនេះអាចផ្ទុកអ្នកដំណើរប្រមាណជា ៤៥កាននាក់នៅក្នុងឆ្នាំ ​២០២១ ​និងមានសមត្ថភាពពេញលេញនៅក្នុងការផ្ទុកអ្នកដំណើរដល់ទៅ ៧២លាននាក់ នៅក្នុងឆ្នាំ ​២០២៥។

គួរឱ្យដឹងផងដែរថា ព្រលាន​យន្តហោះ​អន្តរជាតិ Beijing Daxing ថ្មីនេះគឺ មានទីតាំងស្ថិតនៅចម្ងាយ ៤៦ គីឡូម៉ែត្រ ពីភាគខាងត្បូងទីលានធានអានមិន និង  ៥៥គីឡូម៉ែត្រពី Xiongan និង ​៦៧គីឡូម៉ែត្រពីពញរលានយន្តហោះអន្តរជាតិ Beijing Capital ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

65300500_3219115531462578_67507454144937984_n


65905539_3219111348129663_4714632841164488704_n

65717131_3219114474796017_1232932871270825984_n

65126127_3219111578129640_5589425895908573184_n

65856647_3219111474796317_4135438539745656832_n

65966226_3219111664796298_7776404886341550080_n