ស្ងាត់ៗ មាន សូនីតា បញ្ចេញសម្រស់ នៅហាងកាហ្វេក្បែរជើងភ្នំយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

កែប៖ មួយរយៈមុន « ក្នុងស្រុក » ធ្លាប់ណែនាំហាងកាហ្វេមួយកន្លែងនៅជើងភ្នំក្នុងឧទ្យានកែប នោះគឺ Led Zep Cafe ដែលជាហាងតែមួយគត់ មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។

ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីសាច់សខ្ចី សំឡេងស្រួយស្រេះដូចសារិកា មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួនយ៉ាងស្រស់ស្អាតនៅហាងកាហ្វេក្បែរជើងភ្នំមួយនេះ ធ្វើឱ្យមានការរចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។

ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយក្រេបរសជាតិកាហ្វេក្បែរជើងភ្នំ ក្រៅពីសម្រស់របស់ មាន សូនីតា ហាក់មិនថមថយ តែជាស្រស់ស្អាតឡើងៗ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ហាងកាហ្វេមួយនេះ ដោយបែរជាសង្ស័យថាតើហាងកាហ្វេដ៏ស្រស់ស្អាតបែបធម្មជាតិនេះនៅក្រៅប្រទេស ឬយ៉ាងណា តែការពិតជាហាងកាហ្វេនៅខេត្តកែបយើងសោះ។

គួរឱ្យដឹងផងដែរថា ហាងកាហ្វេដែលកញ្ញា មាន ​សូនីតា មកកម្សាន្តមានឈ្មោះថា Led Zep Cafe មានទីតាំងនៅក្បែរ វណ្ណា បឹងកាឡូចម្ងាយជាង ១០០ម៉ែត្រតែប៉ុណ្ណោះ ព័ត៌មានបន្ថែមលោកអ្នកអ្នកសាកសួរអ្នកនៅម្តុំឧទ្យានកែបបាន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុកប្រភពរូបភាព៖ Part-Time Traveler/ Mean Sonyta

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

67085197_2420989637959608_2904622662149996544_n

66611828_2420989491292956_1501200656042557440_n

64674776_2123252731306153_2211352745154183168_n


64535209_2123253087972784_67811185642176512_n

64521490_2123252667972826_4967625076531789824_n

64692768_2123252797972813_6791496420680531968_n

64860040_2123252644639495_7135945556504870912_n

64520309_2123252771306149_411612163656908800_n

Led Zep Cafe Copy

Led Zep

64493894_2123252701306156_988870847869485056_n