ភេសជ្ជៈ  Milk Tea ស្រោបកម្ទេចមី ​មានតែ១គ្មាន២នៅស្រុកខ្មែរ ​អាចសាកល្បងបានណា!

ហាងលក់ភេសជ្ជៈបែប ​Milk  Tea  ជាច្រើនកន្លែងបានបើកទ្វារជាបន្តបន្ទាប់ដើម្បីស្វាគមន៍ភ្ញៀវមកភ្លក់រសជាតិឆ្ងាញ់ពិសា ​ដោយភាគច្រើន ​Milk  Tea  ទាំងអស់នោះមានការបន្ថែម ​(Topping)  ជាគជ់ ​ចាហូយ ​និងគ្រឿងផ្សំរសជាតិដទៃទៀត។ តែថ្មីនេះៗ ហាងភេសជ្ជៈមួយកន្លែង ​បែរជាមានការច្នៃប្រតិដ្ឋថ្មី ​ដោយការ ​Topping  ជាកម្ទេចមីម្តងហាក់ដូចជាប្លែកខ្លាំងមែនទែន ​នោះគឺហាង Uniq-tea ​។

Uniq-tea គឺជាហាងភេសជ្ជៈបែប Milk  Tea  ដែលទើបតែបើកដំណើរការថ្មីៗតែទទួលបានភាពជោគជ័យរហូតបានពង្រីកដល់ទៅ២សាខា ​ដែលមានបម្រើភេសជ្ជៈបែប ​Milk  Tea  ជាច្រើនប្រភេទសុទ្ធតែមានរសជាតិឆ្ងាញ់ពិសា ​ដោយមានការស្រោបតែគជ់ និងចាហួយយ៉ាងសម្បូរបែបផងដែរ។ ​

តែថ្មីៗនេះ Uniq-tea បានបន្ថែម ​Topping  ថ្មីប្លែកដោយនាំអារម្មណ៍អ្នកដែលមកទទួលទានភេសជ្ជៈត្រលប់ទៅរករសជាតិកាលនៅពីក្មេងៗ នោះគឺការ ​Topping  ជាប្រភេទកម្ទេចមីតែម្តងទៅលើភេសជ្ជៈបែប ​Milk  Tea  ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងលាន់មាត់ថាប្លែកគ្រប់ៗគ្នា ​ថែមទាំងបានណាត់បបួលគ្នាមកសាកល្បងភេសជ្ជៈបែបថ្មីនេះផងដែរុំ

សម្រាប់អ្នកដែលចាប់អារម្មណ៍ ចង់សាកល្បង ​Milk  Tea  ស្រោបកម្ទេចមី  លោកអ្នកអាចស្វែងរក Uniq-tea បានដែលមានចំនួន ២ទីតាំង ដោយទីតាំងទី១ សាខាទួលទំពូង ផ្ទះលេខ 86 ផ្លូវ163  មានចម្ងាយ ៥០ ម៉ែត្រពីផ្សារទួលទំពូង លេខទំនាក់ទំនង 070 680 386។  ទីតាំងទី២ សាខាបឹងកេងកងទី១ ផ្ទះលេខ46  ផ្លូវ 288 ចន្លោះផ្លូវ 63 និង57 លេខទំនាក់ទំនង 096 409 4908៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

66220419_2161788760786138_1031762470051512320_n

66603526_669505033564432_6075389256333787136_n

66643998_2161788514119496_8140941962166403072_n

67409490_2165503567081324_5832230211151724544_n


67073450_2166150163683331_2235592565615230976_n

67258363_2164773903820957_2561272526852325376_n

66792908_2164394123858935_1635496075705974784_n

49465032_2046015455696803_1506290037669494784_n

46806634_2025514884413527_8460230986297245696_n

60823107_2126482804316734_4995520485392384000_n

52286676_2073733436258338_6910451900789817344_n

64256465_2143233922641622_9134444416868548608_n