សួនកម្សាន្ត និងសួនទឹកបើកថ្មី លើទឹកដីត្បូងឃ្មុំ ឡូយ និងសប្បាយអស់ទាស់!

ត្បូងឃ្មុំ៖ ខេត្តត្បួងឃ្មុំ គឺជាខេត្តបំបែកថ្មីពីទឹកដីខេត្តកំពង់ចាម ដែលជាខេត្តសម្បូរទៅដោយទីកន្លែងស្រស់ស្អាតបែបធម្មជាតិជាច្រើន ជាពិសេសគឺកន្លែងកម្សាន្តបែបកែច្នៃដូចជាសួនផ្កា និងសួនបន្លែជាដើម។

ជាក់ស្តែង ថ្មីៗនេះកន្លែងកម្សាន្តថ្មីមួយទៀតហើយនៅក្នុងទឹកដីមួយនេះត្រូវបានបង្កើតឡើងក្លាយទៅជាទីពេញនិយមសម្រាប់អ្នកនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងអ្នកមកពីភ្នំពេញផងដែរនោះគឺសួនកម្សាន្ត និងសួនទឹក Salika's Water Park។

Salika's Water Park មានកន្លែងអង្គុយជាលក្ខណៈខ្ចូសកម្សាន្តដែលអាចកំម៉ុងអាហារទានច្រើនមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងមានសួនផ្កា និងទីកន្លែងសម្រាប់ថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។

ចំណែកឯការលេងទឹកវិញ កូនក្មេងតម្លៃមានតម្លៃត្រឹមតែ 4000៛ ឯមនុស្សចាស់មានតម្លៃ 6000៛ ដែលអាចហែលលេង និងជិះ Slide រំអិលលេងតាមចិត្តដោយមិនគិតម៉ោងផងដែរ។

គួរឱ្យដឹងផងដែរថា Salika's Water Park មានទីតាំងស្ថិតនៅក្នុងភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

66836734_2464639186931919_1611419047390347264_n

67101155_2408935716007477_1613299053360054272_n

66779884_2408935689340813_814073165050281984_n

67386706_2408935656007483_6261498796383928320_n

67482520_2464639220265249_3405056905561767936_n

67174949_2408935202674195_6672450570164371456_n


67415814_2408935586007490_5381477323331600384_n

66676963_2408935296007519_145479686300893184_n

66502239_653255161818056_713326971886501888_n

66649737_2464639396931898_75351232658538496_n

66771546_2408936292674086_6801161888097894400_n

66696439_2408935416007507_6612247034323795968_n

66665896_2408936036007445_6335572379351121920_n

66661446_2408935102674205_4822123799430299648_n

67146243_2408935559340826_7069515872863256576_n

67367061_2408935386007510_3708365034989027328_n

46491478_1141943019303128_5874615233351254016_n