គាំទ្រទេ ​បើយកស្រទបចេក ខ្ចប់បន្លែជំនួសប្រអប់ស្នោ?

ជាការពិតណាស់ ​សព្វថ្ងៃនេះយើងប្រាកដជាបានដឹងហើយថា ​បញ្ហាបរិស្ថាន ​ជាកត្តាមួយធ្វើឱ្យផែនដីកាន់តែមានការខូចខាត ជាពិសេសគឺសម្រាមដែលមិនងាយរលូយដូចជាថង់ប្លាស្ទិច និងប្រអប់ជ័រជាដើម។

ដោយសារតែយល់ឃើញពីផលប៉ះពាល់នៃថង់ប្លាស្ទិចនេះហើយ បានជាពេលបច្ចុប្បន្ន  គ្រប់គ្នានាំគ្នាកាត់បន្ថយថង់ផ្លាស្ទិច ​ដោយការប្រើថង់យូរដៃក្រណាត់ និងថង់ក្រដាសធម្មជាតិជំនួសវិញ។

នៅក្នុងនោះដែរ ​គណនីហ្វេសប៊ុកមួយឈ្មោះ ​Rich  Chamrouen  បានចែករំលែករូបភាពប៉ុន្មានសន្លឹក ​នោះគឺការកែច្នៃស្រទបចេកខ្ចប់បន្លែធម្មជាតិ ​ដើម្បីការពារបរិស្ថាន ជំនួសឱ្យការប្រើប្រអប់ស្នោរ។ ដោយតាមការរៀបរាប់របស់ម្ចាស់គណនីបានឱ្យដឹងផងដែរថា គំនិត​យកស្រទបចេកជំនួសប្រអប់ស្នោរ វេចខ្ចប់បន្លែធម្មជាតិ មួយនេះមិនត្រឹមតែកាត់បន្ថយជាតិពុលបរិស្ថាននោះទេ ​តែវាថែមទាំងមានគុណប្រយោជន៍អាចជួយរក្សាសំណើម ឱ្យបន្លែនៅស្រស់បានយូរទៀតផង៕

រក្សាសិទ្ធ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Rich  Chamrouen 


1356

67211377_2245046935542609_3597583921321082880_n

67297892_2245046735542629_8179995550033117184_n

67309282_2245046842209285_2633998885952946176_n