ស៊ីន ​យូប៊ីន  ស្រស់ស្អាតខ្លាំង ​បញ្ចេញសម្រស់របស់ខ្លួន នៅក្នុងរីហ្សតដ៏ល្បីភូមិបៃតងនាខេត្តសៀមរាប

សៀមរាប៖ តារាសម្តែងមានសមត្ថភាព ​កញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាសម្តែងស្រីល្បីឈ្មោះ ​ដែលមានទីផ្សារខ្លាំងទាំងក្នុង  និងក្រៅប្រទេស ​ជាពិសេសនៅក្នុងប្រទេសថៃ។

ជាក់ស្តែង ​កញ្ញា ​ស៊ីន ​យូប៊ីន  ត្រូវបានគេដឹងថាឧស្សាហ៍ចេញចូលក្រៅប្រទេសណាស់ ទាំងការងារសិល្បៈ  និងការដើរកម្សាន្តផងដែរ ​តាមរយៈរូបភាពដែលកញ្ញាតែងតែបង្ហោះជារឿយៗនៅក្នុងបណ្តាញសង្គមរបស់កញ្ញាផ្ទាល់តែម្តង។

តែម្តងនេះកញ្ញាបានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួននៅក្នុងវាលស្រែស្រស់ស្អាតមួយកន្លែង ​ដែលត្រូវបានគេដឹងថាជា ​រីហ្សតភូមិបៃតង នៅក្នុងខេត្តសៀមរាប ​ជាមួយនឹងទេសភាពស្រស់បំព្រងតាមបែបធម្មជាតិ ​ដែលមានវាលស្រែខៀវស្រងាត់ ដើម​ត្នោត​ដុះ​ពេញវាល​ស្រែ​ ចម្ការ​ដំណាំ​ និង ​ផ្ទះ​ឈើ​ប្រក់​ក្បឿង ជា​ទេសភាព​ភូមិ​ឋានខ្មែរពិតៗ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

67572406_1620186651445799_7761298580123418624_n


67625183_1620186614779136_5053259311300476928_n

67636785_1620186548112476_950724322735947776_n

67734034_1620186521445812_7679119934307172352_n

68545470_1620186704779127_3571805282797355008_n

68722553_1620186738112457_5161876663394369536_n