គ្នាយើងមានឆ្ងល់ទេថា! ហេតុអ្វី មនុស្សសម័យឥឡូវនេះឆាប់រៀបការ ហើយក៏ឆាប់លែងលះគ្នា?

និយាយទៅ​ អ្នកខ្លះឆាប់ការ ការមិនបានប៉ុន្មានផង ក៏លែងលះគ្នា ចំណែកអ្នកខ្លះទៀត ក៏នៅតែមិនទាន់ការ អាយុសាបប្លាយហើយ គ្រប់យ៉ាងគឺសុទ្ធតែមានហេតុ និងផល ដែលបណ្ដាលឱ្យកើតមានរឿងបែបហ្នឹង។

យ៉ាងណាមិញ អ្នកឆាប់ការ ហើយក៏ឆាប់លែង អាចកើតព្រោះតែប៉ុន្មានចំណុចដូចខាងក្រោមនេះ ៖

១. រៀបការព្រោះតែអារម្មណ៍មួយឆាវ

ជាការពិត យុវវ័យបច្ចុប្បន្នចិត្តក្ដៅណាស់ អាចនិយាយបានថា ជ្រើមជ្រយឡក៏បានដែរ ស្រឡាញ់ដោយចិត្តឯង ធ្វើម៉េចឱ្យតែបាន ដោយមិនខ្វល់ពីអ្វីទាំងអស់ មិនគិតឱ្យបានវែងឆ្ងាយឡើយ តែដល់ពេលការរួច រស់នៅមិនចុះសម្រុងគ្នា ក៏លែងគ្នាទៅ។

២. រៀបការព្រោះឪពុកម្ដាយបង្ខំ

67755176_2872900616269182_756785160384413696_n

អ្នកខ្លះ ការព្រោះតែចង់បំពេញតួនាទិជូនអ្នកមានគុណ ការព្រោះតែឪពុកម្ដាយបង្ខំ ឬផ្សំផ្គុំ ទាំងចិត្តមិនបានស្រឡាញ់បន្តិចសោះ។ ចំណុចនេះ ក៏មិនខុសអីពី រៀបការដើម្បីរស់នៅជាមួយនឹងការឈឺចាប់នោះឡើយ ម្លោះហើយ! មិនបានប៉ុន្មាន ក៏លែងគ្នា ព្រោះតែមិនអាចសម្របតាមគ្នាបាន។


៣. រៀបការព្រោះចង់ចាកចេញឱ្យឆ្ងាយពីឪពុកម្ដាយ

អ្នកខ្លះ គឺពិតជាគិតបែបហ្នឹងមែន គិតថា ការរស់នៅជាមួយឪពុម្ដាយមិនមានសេរីភាព មិនអាចកាន់លុយដោយខ្លួនឯង មិនអាចសម្រេចកិច្ចការបានដោយខ្លួនឯង ក៏គិតថា បើរៀបការចេញទៅនៅឆ្ងាយ មានជីវិតជារបស់ខ្លួនឯង តែមិនបានគិតថា ការពិតទៅ ការបង្កើតគ្រួសារមួយ វាមិនមែនជារឿងងាយនោះឡើយ បើការខុសហើយ អ្វីក៏មិនសល់ដែរ។

៤. រៀបការទាំងខ្លួននៅរៀន មិនទាន់មានការងារនឹងធឹង

68840042_2872900552935855_835512056948981760_n

អ្នកខ្លះ នៅរៀនទេ មិនទាន់មានការងារធ្វើទេ តែប្រញាប់ចង់ការ វាជារឿងពិបាកមួយដែរ ព្រោះថា ជីវិតគ្រួសារ មិនមែនដូចគេថា ឱ្យតែស្រឡាញ់គ្នា លុយមិនសំខាន់នោះទេ។ លុយសំខាន់ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ការរស់នៅត្រូវការលុយកាក់មកទំនុកបម្រុង បើយើងមិនទាន់មានអ្វីឱ្យច្បាស់ផងនោះ កុំសង្ឃឹមថា ជីវិតគ្រួសារសុខសាន្ត កុំអាងថា ឪពុកម្ដាយមាន ប្រុងឱ្យគាត់ចិញ្ចឹមយើង ចិញ្ចឹមប្រពន្ធកូនយើងទៀតមែនទេ?

មួយវិញទៀត អ្នកខ្លះ រៀបការអាយុនៅតិច ក្មេងៗ មិនទាន់ចេះគិតវែងឆ្ងាយ ប្រញាប់រៀបការ នេះជាបញ្ហាធ្ងន់ធ្ងរណាស់ ព្រោះជីវិតប្ដីប្រពន្ធ គឺតម្រូវឱ្យចិត្តធ្ងន់ អំណត់ អត់ធ្មត់ខ្ពស់បំផុត តែបើក្មេងៗពេក គឺងាយនឹងប្រេះឆាណាស់ ព្រោះចិត្តក្ដៅ ឆេវឆាវដូចគ្នា៕

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ