ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!

លោក អ៊ុក វណ្ណដេ ឬហៅមនុស្សសំរាម គឺជា​​ស្ថាបនិក សាលាដូង ដែលបានជួយឱ្យក្មេងៗក្រីក្រជាច្រើនបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមចេញជាសាលារៀន និងវត្ថុលំអជាច្រើនទៀតផងដែរ។

កាន់តែពិសេសថ្មីៗនេះ លោកក៏បានបើកហាងកាហ្វេមួយនៅសាលាដូង លើភ្នំគិរីរម្យតែម្តង  ដោយដាក់ឈ្មោះថា «ហាង កាហ្វេសំរាម »។ ដោយការសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ត្រូវការចំណាយច្រើន និងប្រើពេលវេលាយូរ ថែមទាំងមិនសូវមានមនុស្សមកកម្សាន្តផងដែរ ​តែលោកនៅតែព្យាយាមធ្វើឱ្យហាងកាហ្វេនេះលេចរូបរាងឡើងដោយយកលំនាំតាមសាលាដូង ​ពោលគឺយកសំរាម ​កាកសំណល់ផ្លាស្ទិកមកសាងសង់ហាងកាហ្វេ  និងយកគ្រាប់កាហ្វេហួសដឺឡេមកច្នៃជាសិល្បៈគំនូដ៏ស្រស់ស្អាត។

ហាងកាហ្វេសម្រាមមួយកន្លែងនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន​ ព្រោះតែសាងសង់លើភ្នំ ​ឯការរៀបចំដោយសំរាមពិតជាស្អាតប្លែក ​ធានាថាអ្នកដែលទៅលេងប្រាកដជាពេញចិត្តនឹងទិដ្ឋភាពប្លែកថ្មីមួយនេះ  ដោយហាងកាហ្វេនះផងដែរ  មានពាក្យស្លោកប្រចាំហាងថា ​« ប្រាក់ចំណេញ មិនមែនជាគោលដៅធ្វើជំនួញយើងទេ ​»

គួរឱ្យដឹងផងដែរថា សម្រាប់សាលាដូងគឺជាស្ថាប័នអប់រំក្រៅប្រព័ន្ធមួយ ដែលបើកទទួលកុមារកំព្រាឱ្យចូលរៀន ដោយមិនគិតប្រាក់ ប៉ុន្តែកុមារទាំងនោះ ត្រូវបង់សំរាមជាប្រចាំខែ។ សម្រាប់ហាង កាហ្វេសំរាម ដែលទើបតែបើកថ្មីវិញហើយមានតម្លៃសមរម្យ តែបើអ្នកទាំងអស់គ្នាមិនមានលុយក៏អាចទទួលទានកាហ្វេបានដែរ  ដោយគ្រាន់តែអ្នកត្រូវយកគំរបកាដុងទឹកសុទ្ធចំនួន ៥០ ឬក៏សៀវភៅចាស់ៗចំនួនពីរក្បាល ដែលអ្នកឈប់អាន យកមកដូរ បានកាហ្វេឡាតេមួយកែវ៕

រក្សាសិទ្ធអត្ថបទ៖ ​ក្នុងស្រុក

69020454_2397807870495016_7567782935907008512_n

Xx

67790709_2397807847161685_8825137523798835200_n

67686920_2397808060494997_5781656906816815104_n

67767697_2397808170494986_9165507299685433344_n

66154415_2347641131948415_4183911794051383296_n

66144126_2347641055281756_3202691163404369920_n

66213447_2347640931948435_2432219230737793024_n


66262350_2347640851948443_17033878950641664_n

66058854_2347640988615096_8825425046089498624_n

66291308_2347641171948411_4013358312014741504_n

67771685_2397807967161673_4072113567703236608_n

68549558_2397807823828354_6359522843570470912_n

67905293_2397808033828333_6090809382927335424_n

67874454_2397808107161659_2293555730550095872_n

67787251_2397807963828340_430010313199321088_n

Xxxx

Xxxxx

67260523_2384124215196715_4433224586770776064_n