ជាព្រះនាង ឬស្ដេចស្រី អាស្រ័យលើអ្នកចង់បានបែបណា តែកុំភ្លេចថា ពឹងអាត្មាគឺជារឿងដែលល្អ និងអស្ចារ្យ​ បំផុត

មនុស្សស្រីគ្រប់រូប សុទ្ធតែប្រាថ្នាសុំឱ្យជីវិតនេះមានតែរឿងល្អៗបានសមបំណង បានជួបគូគ្រងដែលសក្តិសម សុំឱ្យខ្លួនជានារីដែលមានសំណាង បានគូដែលល្អ ចេះមើលថែយកចិត្តទុកដាក់ បានជួបឪពុកម្ដាយក្មេកចិត្តធម៌ ទុកនាងដូចជាកូនបង្កើត ស្រឡាញ់ មើលថែថ្នាក់ថ្នមនាង មិនឱ្យនាងពិបាក ហត់នឿយកាយ វេទនាផ្លូវចិត្ត តែការពិតនៃជីវិត គឺមិនអាចបានបែបហ្នឹងនោះឡើយ មនុស្សស្រីរៀបការហើយ បើចង់ធ្វើជាព្រះនាង គឺត្រូវត្រៀមចិត្តសម្រាប់គ្រាំ តែបើចង់ធ្វើជាស្ដេចស្រី គឺត្រូវរឹងមាំទាំងកាយ ទាំងចិត្ត រឹងប៉ឹងទាំងគំនិតផងដែរ ព្រោះថា ជីវិតបន្ទាប់ពីមានគូ មានគ្រួសារ គឺមិនអាចត្រូវបានថ្នាក់ថ្នម ផ្គាប់ផ្គន់ លើកដាក់យើងជាព្រះនាង ដូចដែលឪពុកម្ដាយយើងធ្លាប់ធ្វើនោះឡើយ។

ស្ត្រីមួយចំនួន មានពេលតុបតែងខ្លួនដូចព្រះនាង ស្រស់ស្អាតគ្រប់ពេលវេលា តែមិនប្រាកដទេថា ចិត្តនាងសុខសាន្ត មានសុភមង្គល ស្រស់ស្អាតដូចរូបរបស់នាងនោះ។ ប៉ុន្តែ ស្ត្រីមួយចំនួន នៅពេលដែលនាងក្លាយជាស្ដេចស្រី នាងក៏មានពេលតែងខ្លួន ដើរហើរ និងសេរីភាពទ្វេដង ដ្បិតថាពេលខ្លះ មើលទៅនាង ហត់នឿយ ធ្វើការត្រុកៗ ដឹកនាំជីវិតខ្លួនឯង ពិបាកក៏ពិតមែន តែជាក់ស្ដែង ចិត្តគំនិតនាង គឺមានសេរីភាពពេញទី ព្រោះនាងជាស្ដេចស្រី នាងមានសេរីភាពក្នុងការគ្រប់គ្រងលើជីវិតខ្លួនឯង វាក៏ល្អជាង ការដែលធ្វើជាព្រះនាង តែបានត្រឹមតែ ក្រៀមក្រំចិត្ត ឈឺចាប់ ចាំតែអ្នកនេះ ឬអ្នកនោះបញ្ជាតាមចិត្តនោះឡើយ។

ជាព្រះនាង គឺសំណាង តែបើបានធ្វើជាស្ដេចស្រី​ ទើបអស្ចារ្យ  សូមកុំភ្លេចថា ទោះប្ដីស្រឡាញ់យើងប៉ុនណា ទោះឪពុកម្ដាយក្មេកស្រឡាញ់យើងយ៉ាងណា តែយើងក៏ត្រូវតែចេះធ្វើការ រកលុយ ដោយខ្លួនឯងផងដែរ មិនអាចធ្វើជាព្រះនាង ចាំអ្នកណាថ្នមថ្នាក់ លើកដាក់នោះឡើយ សម័យនេះហើយ គឺសម័យជួយគ្នា កុំដេកចាំសំណាង គ្មានឡើយ៕

69262515_109296637113219_3681750883592306688_n


69511385_110665770309639_2662970686632361984_n

70013357_112728853436664_4450066274524856320_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ