រដ្ឋាភិបាលបង្កើតក្រដាសប្រាក់ ១៥០០០រៀលខ្មែរ ​ដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រនៃយើង

ថ្មីៗខាងរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបោះពុម្ពក្រដាសប្រាក់រៀលថ្មីមួយសន្លឹកទៀតហើយ  នោះគឺក្រដាសប្រាក់តម្លៃ  ១៥០០០រៀល។  ដោយក្រដាសប្រាក់មួយសន្លឹកនេះមានមានរូបព្រះឆាយាល័ក្ខណ៍ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រកម្ពុជា ដែលនិងឈានមកដល់នាពេលខាងមុខនេះ។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំងខ្មែរ Royal du Cambodge បានសរសេរៀបរាប់ថា៖ « រាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ» 

សូមជម្រាបផងដែរថា សម្រាប់ថ្ងៃទី ​២៩ ខែតុលា ឆ្នាំ ២០១៩​ខាងមុខនេះ គឺជា​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៥ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ ៕

Screen Shot 2019 10 03 At 8.54.57 PM

9a57a968 Da8f 4773 Af30 F9af10a94ef1


7ab5df9d 2f2c 4698 A4a8 7464a7af734d

72363951_1553314718144573_5899387453663346688_o

71276136_1553314681477910_239716036188831744_o

71486968_2466203530372365_917313450017816576_n

72088365_2466203537039031_1307440791395762176_n