ភាពយន្តភាគខ្មែរ «រាជនីភូមិគ្រឹះ» ក្រោយសម្រឹតសម្រាំងយ៉ាងយូរ ពេលនេះប្រកាសថ្ងៃចាក់ផ្សាយហើយ!

ភ្នំពេញ៖ ដោយភាពជឿនលឿននៃការផលិតភាពយន្តខ្មែរ ក៏ដូចជាភាពយន្តភាគដែលចាក់ផ្សាយក្នុងទូរទស្សន៍ ក្រុមហ៊ុនហង្សមាសវីដេអូ បានផលិតរឿងខ្មែរយ៉ាងច្រើនបន្តបន្ទាប់ ជាក់ស្ដែងដូចជារឿង សិសិររដូវក្នុងបេះដូង បិសាចគួរឱ្យស្រលាញ់ ផ្កាថ្ម ចៅពស់កេងកង និងពេលនេះស្ថានីយទូរទស្សន៍ហង្សមាសបានប្រកាសចាក់ផ្សាយរឿងភាគថ្មីរបស់ខ្លួនផងដែរ។

58383109_1920179871420706_5980266511095300096_n

រឿង «រាជនីភូមិគ្រឹះ» ជារឿងភាគខ្មែរមួយដែលនឹងចាក់ផ្សាយនៅខែវិច្ឆិកាខាងមុខនេះ ដែលមានការចូលរួមសម្ដែងពីកំពូលតារាចម្រៀង និងតារាសម្ដែងល្បីៗក្នុងស្រុករួមមាន អ្នកនាង សុគន្ធនិសា លោកហ្សូណូ លោក ណុប ប៉ាយារិទ្ធ អ្នកនាងសុខ ស្រីនាង អ្នកនាងចន ចាន់លក្ខិណា ជាដើម។ ខ្សែរឿងនេះ នឹងផ្ដិតយកទិដ្ឋភាពនៃគ្រួសារអភិជនមួយនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ នាសម័យបារាំង ផងដែរ។ រឿង រាជនីភូមិគ្រឹះ របស់ស្ថានីយទូរទស្សន៍ហង្សមាសនេះ បានធ្វើការផ្សព្វផ្សាយអស់រយៈពេលយ៉ាងយូរ ធ្វើឱ្យប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំថ្ងៃចាក់ផ្សាយយ៉ាងច្រើនផងដែរ។

Screen Shot 2019 10 28 At 7.50.05 PM

Screen Shot 2019 10 28 At 7.50.13 PM

Screen Shot 2019 10 28 At 7.50.29 PM


Screen Shot 2019 10 28 At 7.51.13 PM

គួររំលឹកផងដែរថា រឿងរាជនីភូមិគ្រឹះ ដឹកនាំរឿងដោយលោក កៅ សីហា ជំនួយការដឹកនាំ លោកជុំ សំអង និង លោក ម៉ៅ រ៉ាវី និពន្ធដោយកវីល្បីឈ្មោះ លោកយូ សុភា នឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅវេលាម៉ោង ៨យប់ តទៅ ដូច្នេះកុំខកខានឱ្យសោះណា!

59536059_1930000110438682_4715464664660574208_o

ទស្សនាវីដេអូផ្សព្វផ្សាយ៖

https://www.youtube.com/watch?v=n3d2vsmbU_g