អែមហ្មង!​ កាមេរ៉ា​ iPhone 11 Pro Max អាចមានសមត្ថភាពថតបទចម្រៀងល្បីរបស់ Selena Gomez (មានវីដេអូ)

ដូចយេីងបានដឹងស្រាប់ហេីយថា​ ក្រុមហ៊ុន​ Apple គឺជា​ Brand ដែលថ្លៃជាងគេលេីពិភពលោក​ ។ គ្រប់ផលិតផលរបស់​ Apple គឺសុទ្ធតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក​ ។ កាលពីខែ​កញ្ញាកន្លងទៅក្រុមហ៊ុនេះបានបញ្ចេញប្រភេទទូរសព្ទជំនាន់ថ្មីរបស់ខ្លួន​ 3 សេរី​ គឺ​ iPhone 11 iPhone 11 Pro និង​ iPhone 11 Pro Max ។

ស្រាប់តែម្សិលមិញមានការភ្ញាក់ផ្អេីលជាខ្លាំងដោយតារាចម្រៀងល្បី​ Selena Gomez បានវិលត្រឡប់មកវិញជាមួយបទចម្រៀងដែលមានចំណងជេីងថា​ « Lose You To Love Me » ដែលអ្នកគាំទ្ររបស់កញ្ញា​ រំភេីបមែនទែន​។

តែអ្វីដែលភ្ញាក់ផ្អេីលខ្លាំងនោះគឺ​ Video ចម្រៀងនេះគឺមិនមែនថតដោយ​ Camera ខ្លាំងអីនោះទេ​ គឺថតដោយ​ iPhone 11 Pro Max របស់​ Apple ដែលអាចរត់​ Video មួយនេះបានយ៉ាងរលូនជាមួយ​ Lens ទាំង​ 3 គ្រាប់ដែលអាចរត់​ 4K 60fps ដែលអាចរាប់បានចូលជាខ្នាត​ Camera តូចមួយទៅហេីយ​ ។

បេីសិនជាមិនដឹងអាចថា​ សឹងតែមិនជឿតែកាលពីបញ្ចេញទូរសព្ទនេះ​ Apple បានបញ្ជាក់ថា​ ទូរសព្ទនេះ​ អាចថត​ ខ្នាតរឿខ្លីបាន​ តែឥឡូវនេះគេចញមកបញ្ជាក់ច្បាស់ៗតែម្ដង​ សឹងតែមិនជឿងនឹងភ្នែកថាទូរសព្ទនេះអាចមានសមត្ថភាពបែបនេះសោះ​៕


ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អត្ថបទ៖ ​Heng Heng