ឡូយអស់ស្ទះ! វណ្ណដា ក្មេងខ្មែរ ​រួមដៃជាមួយតារាចម្រៀង​ផលិតកម្ម​បារមី​ រ៉េបបទអប់រំផ្នែកបរិស្ថានអត្ថន័យគួរឱ្យសរសើរ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាដឹងហេីយដា​ វិស័យសិល្បៈចម្រៀងគឺកំពុងតែពេញនិយមខ្លាំងណាស់នៅក្នុងស្រទាប់យុវវ័យប្រទេសយេីង​ ជាពិសេសគឺវិស័យចម្រៀង​បែបរ៉េប​តែម្តង ដែលទទួលស្គាល់ថាជាវិស័យមួយដែលពេញនិយមខ្លាំងនៅប្រទេសយេីងប៉ុន្មានឆ្នាំចុងក្រោយនេះ​ ។

ស្រាប់តែប៉ុន្មានម៉ោងមុននេះយេីងក៏ប្រទះឃេីញ​ ផលិតកម្ម​បារមី​ បានបញ្ចេញ​វីឌីអូមួយដែលមានតារាចម្រៀង និងតារារ៉េបល្បីជាច្រេីនជុំគ្នាលក្ខណៈFree Style បានបញ្ចេញចម្រៀងរ៉េបម្នាក់មួយឃ្លា ជាមួយនឹងភ្លេងតិចៗអប់រំអំពីបរិស្ថាននាពិធីបុណ្យអ៊ុំទូក​ខាងមុខនេះ​ ។

នៅក្នុងនោះយេីងក៏បានឃេីញតារាល្បីៗដូចជា​  រឹទ្ធី​ (RXTHY Polarix - ប៉ូឡារិច)  ក្មេងខ្មែរ​ វណ្ណដា​ អូន​  សង្ហា និងតារាផ្សេងទៀតជាច្រេីន​បានចូលរួមក្នុងវីឌីអូដែលលពោរពេញដោយការអប់រំមួយនេះ​ដែរ​ ដោយទទួលបានការសរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងនូវអត្ថន័យដ៏ពិសេសក្នុងបទចម្រៀងថ្មីនេះ។

គួរឱ្យដឹងផងដែរថា ក្រុមរ៉េបល្បីៗក្នុងបទចម្រៀងខាងលើនឹងមានការសម្តែងក្នុងការប្រគំតន្ត្រីមួយមានឈ្មោះថា កម្មវិធីការប្រគំតន្រ្តី 1River Music Festival ក្នុងពិធីបុណ្យអុំទូកនេះ ចាប់ពីថ្ងៃទី ១០ ១១ ១២ ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទល់មុខក្រសួងបរិស្ថានផងដែរ ។ កុំភ្លេចចូលរួមគ្នាកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិក និងដាក់សម្រាប់ឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាចូលរួចស្ដាប់ទាំងអស់គ្នាដេីម្បីបានជាប្រយោជន៍ខាងចំណេះដឹង និងជួយផ្សព្វផ្សាយអំពីបរិស្ថានជុំវិញព្រះរាជពីធីបុណ្យអ៊ុំទូកខាងមុខនេះផង​ដូចខាងក្រោម៖

73254661_564715100930185_5095985645961084928_n

73260278_538769203575884_8858595361984348160_n


74238381_2542903649272792_2410045637438472192_n

75231707_1349942775164738_5476286772180680704_n

75246662_588281408608137_6937470779839741952_n

75418268_551578838952548_2186599482827735040_n

76710697_3662650683748912_3709263211434868736_n