ក្រោយការរិះគន់ពេលប្រទះឃើញនាយកប្រតិបត្តិក្រុមហ៊ុនយក្សចិន Huawei ប្រើប្រាស់ ​iPad លោកបាននិយាយមួយឃ្លាយ៉ាងចាក់ដោតខ្លាំង

អ្នកណាៗក៏ដឹងដែរថា ​នាពេលបច្ចុប្បន្ន ​ក្រុមហ៊ុន Huawei របស់ចិនគឺជាគូប្រជែងធំបំផុតមួយរបស់ Apple ហើយក្រុមហ៊ុនHuawe មួយនេះក៏មានឧបករណ៍ចល័ត MediaPads ដែលដូចគ្នានឹង iPad របស់ក្រុមហ៊ុនអាមេរិកនេះផងដែរ តែគ្រប់គ្នាបែរជាហួសចិត្តពេលឃើញនាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei បានប្រើប្រាស់ផលិតផល ​ipad  នៅក្នុងព្រលានយន្តហោះ។

រូបភាពជាច្រើនសន្លឹករបស់ នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei លោក Ren Zhengfei ក្នុងពេលដែលលោកកំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះបានត្រូវគេចែកចាយពេញបណ្តាញសង្គមចិន ​និងទទួលបាននូវការរិះគន់ជាខ្លាំង។

តែលោក Zhengfei បាននិយាយដោយមិនលាក់លៀមថា ​គ្រួសាររបស់លោកចូលចិត្តប្រើផលិតផល ​Apple  ខ្លាំងណាស់  ហើយលោកក៏តែងតែតម្រូវតាមចិត្តកូនៗ ​ដោយទិញផលិតផល Apple ឱ្យកូនៗរបស់លោកជានិច្ច។ ​ហើយលោកក៏បានពន្យល់រៀបរាប់ថា  មិនមែនឱ្យតែមេរបស់  Huawei ត្រូវតែងប់ងល់នឹងផលិតផលរបស់ខ្លួនទេ ម្យ៉ាងទៀត Apple គឺជាក្រុមហ៊ុនដែលឈានមុខគេលើពិភពលោក បើគ្មាន Apple ទេនោះ នឹងមិនមានអ៊ីនធឺណេតចល័តទេ។ ប្រសិនបើគ្មានក្រុមហ៊ុន Apple ជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនោះដែរ ។ ពិសេសលោកបានបន្ថែមថា Apple គឺជាគ្រូរបស់លោក ហើយវាកំពុងជឿនលឿននៅចំពោះមុខយើងទាំងអស់គ្នា « ក្នុងនាមជាសិស្សហេតុអ្វីខ្ញុំគួរប្រឆាំងគ្រូរបស់ខ្ញុំ? ខ្ញុំមិនធ្វើទេ ​»។

គួរឱ្យដឹងផងដែរថា សូម្បីតែប្រធានមន្រ្តីហិរញ្ញវត្ថុ Hauwei អ្នកស្រី Meng Wanzhou ក៏ប្រើ iPhone, iPad និង MacBook នៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួននៅឯកាណាដាផងដែរ៕

Huawei Ceo Ren Zhengfei Ipad Goruntulendi


Huawei Founder Ren Zhengfei

Huawei CEO Ren Zhengfei Seen Carrying Apple IPad At The Airport

Ren Zhengfei Ipad Chine

Wowey