អីយ៉ា ក្តៅក្រហាយរឿងអីហ្នឹង? G-Devith លេងផុសសារឡើងចាក់ដោតវែងអន្លាយចឹងហ្មង

ភ្នំពេញ៖ ​ដូចដែលយើងបានដឹងហើយថាសង្គមហ្វេសប៊ុកបច្ចុប្បន្នមានរឿងជាច្រើនរាប់មិនអស់ ​អស់ពីរឿងមួយចូលរឿងមួយ ​និយាយរួមមានរឿងឱ្យតាមដានរហូត ​ដោយរឿងភាគច្រើនដែលត្រូវគេតាមដាន  ជារឿង ​ហែកកេរ្តិ៍គ្នា ​រឿងឈ្លោះប្រកែកគ្នា  រឿងដៀមដាម  ជេរបញ្ចោរគ្នា និងរឿងទើសនេះទើសនោះជាដើម។

ហាក់ធុញទ្រាន់នឹងរឿងមិនបានការដែលកើតផ្ទុះឡើងស្ទើររាល់ថ្ងៃ  តែរឿងជាតិ ​រឿងសង្គម ​រឿងសិល្បៈវប្បធម៌ខ្មែរគ្មានអ្នកអើពើ ​លោក ​D-Devith  ដែលជាតារារ៉េបដ៏ល្បីមួយរូប ​ព្រឹកនេះលោកបានចេញសារមួយយ៉ាងវែងអន្លាយធ្វើឱ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង។

ដោយលោក ​G-Davith  បានបង្ហោះសារលើគណនីផ្ទាល់ខ្លួនមានឈ្មោះ  Ngoun Chan Davith ថា៖ « កាលគេចប់អារឿងអស់ហ្នឹង ? MV ? បកស្រាយ ? ខំទើស បង្កើតទើស បង្ក្រាប់ទើស ? មិនបើកភ្នែកមើល youtube ? M/V គេចេញ 1ម៉ោង ៥លាន views ឯងវិញមិនដឹងស្អីជាស្អី ។

អារឿងមិនល្បីខំទៅប្រកាសអត់ចេះខ្មាស់ យួន ខ្មាស់ថៃទេហី ? ចោទយួនចោទថៃ ដៀលយួនដៀលថៃ គេបង្កើតកម្មវិធី ធំ ល្ខោនគេរូបធម្មតាទៅជា 3D យក្ស តារាគេទៅដល់ណាផ្អើលនៅហ្នុង តារាឯងទៅដល់ណាមុខគេមិនមើល។ ត្រឹម យួន តារាគេច្រៀងជាមួយដល់ទៅ snoop dogg ទៅហើយ ឯងវិញនៅធ្វើឡូយ ស្អី ? អត់ទោសអារឿងថត អីហ្នឹងវាលើស វាលើសទៅហើយ សំខាន់គិតថា M\V ហ្នឹងវាល្បីហោះទៅណា ? សំខាន់ពេលចេញមក បើវាលើសចឹងមែន ក្រសួងនឹងចាត់ការហើយ ។

ហើយឆ្ងល់ខំអារឿងអស់ហ្នឹងម៉េស ហើយថីចង់បង្ហាញចង់បើកទ្រូងហ្នឹងបានអី ? ខំធ្វើចឹងដូចចង់បង្ហាញថាក្រសួងមិនធ្វើការឬមិច ? គេខំប្រកាសកាពារទឹកដីសន្តិភាព គេខំប្រកាសអោយប្រជាជនកុំអោយមានភាពភ័យខ្លាច គេខំប្រកាសអោយប្រជាជនដើរលេងសប្បាយក្នុង ពិធីបុណ្យអ៊ុំទូក គេខំរក្សាសន្តិសុខជូនរាស្រ្ត ឯ ពួកអត់ប្រយោជន៍បំបែកសាច់រឿងឈ្លោះគ្នាអត់ប្រយោជ៍ ធ្វើអោយពត៍មានមិនទូលំទូលាយ ។

បើចង់អោយសិល្បៈខ្លាំង សូមយកចិត្តទុកដាក់ ជាពិសេសតម្លៃនៃសិល្បៈគ្រប់ប្រភេទ។

និយាយជារួមស្អីក៏ដោយបើចង់អោយខ្លាំងសូមធ្វើដោយសតិកុំគិតតែ ( អាត្មាអញ ) ។

សរុបទៅខ្ញុំនេះក៏អត់ប្រយោជន៍មកចំណាយពេល ១០ នាទីលើ status នេះ ។ ណ្ហើយចំជាអត់ប្រយោជន៍មែនខ្ញុំ


( status នេះ available សម្រាប់ពួកអត់ប្រយោជន៍ only , if you not you loy dude )

ជូនពរបងប្អូនសុខសប្បាយ។ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S11

74674434_3109358719139058_6162235213045825536_n

74661826_123753599043602_1198284498215632896_n

69778833_2940288096046122_7392053842185027584_n