ផ្អេីលរឿងឡាំឌួយមែនអត់?​ តោះទៅមេីលរឿងក្រពេី​ល្អៗមេីល ដែលមានទាំង​រឿងខ្មែរ​ និងបរទេស

ពិតណាស់ឃេីញថា​ ប៉ុន្មានថ្ងៃនេះ ​បណ្ដាញទំនាក់ទំនងសង្គម​ Facebook មានការភ្ញាក់ផ្អេីលខ្លាំងដោយសាររឿងក្រពេី​ នៅ​ ក្នុងស្រះ​ មុខ​ ប្រាសាទអង្គរវត្តដែលនេះគឺជា​ ប្រធានបទក្ដៅគគុកផងដែរ​ ។ ហេីយនៅល្ងាចថ្ងៃទី​ 7 នេះខាងអាជ្ញាធរបានប្រម៉ាញ់បានក្រពេីនោះហេីយ​ ។

ថ្ងៃនេះយេីងខ្ញុំនឹងនាំមកជូនរឿងដែលទាក់ទងនិងក្រពេីហេីយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំងនៅជំនាន់នៃរឿងនីមួយៗ​ នេះឯង​ ។

១.  នេសាទក្រពេី​ ដែលមាជារឿងកុនខ្នាតយក្សរបស់ខ្មែរដែល​ ចេញកាលពីឆ្នាំ​ 2005 ផលិតដោយ​ ផលិតកម្មរស្មីហង្សមាស​ ដែលជាកុន​ ដែលទទួលបានកាេគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងមែនទែន​ ហេីយកុននេះក៏បានឈ្នះពានមាសក្នុងកម្មវិធីមហោស្រពភាពយន្តថ្នាក់ជាតិ​ 2005 ផងដែរ​ ។

1

២. The Crawl គឺជាខ្សែភាពយន្តខ្នាតអន្តរជាតិរបស់ផលិតកម្ម Raimi Production ដែលជាកុនរបស់​ អាមេរិក​ ទេីបតែ​ ចាក់បញ្ចាំងក្នុងខែ​ កក្កដា​ កន្លងទៅនេះ​ ដែលជាសាច់រឿងរៀបរាប់ពី​ នារី​ម្នាក់ដែលជា​ កីឡាការនី​ ហែលទឹក​ ម្នាក់​ ត្រូវបាន​ ព្យុះយក្សមួយនៅរដ្ឋ​ Florida បោកបក់មកដល់ធ្វេីអោយផ្ទះគាត់លិចលង់ហេីយអាងចឹញ្ចឹមក្រពានៅឯតំបន់នោះបានលិចធ្វេីអោយក្រពា​ រាប់រយក្បាលត្រូវមានសេរីភាព​ ហេីយនាងនិងប៉ា​ នាងត្រូវរកវិធីយ៉ាងណាដេីម្បីរួចខ្លួនពីតំបន់នោះ​ ។

2

៣.  Lake Placid គឺជារឿងដែលទាក់ទងនឹង​ សត្វក្រពេីយក្សមួយដែលរស់នៅក្នុងតំបន់បឹងខ្មៅ​ Maine ដែលវាតែងតែ​ ព្យាយាមរកចំណីដោយចាប់សុីពួកទេសចរមកលេងទីនោះ​ តែត្រូវបានយុវជន​ 3 នាក់ព្យាយាមតាមប្រម៉ាញ់វា​ ហេីយរឿងនេះត្រូវបានផលិតដោយ​ Phoenix Pictures ចេញក្នុងឆ្នាំ​ 1999 ។

3


៤.  Black Water គឺជាខ្សែភាពយន្តរបស់​ អូស្ដ្រាលី​ ចេញក្នុងឆ្នាំ​ 2007 ដែលនិយាយសាច់រឿងទាក់ទងនិង​ គ្រួសារមួយក្រុមដែល​ ពួកគេរីករាយនឹង​ វិស្សមកាលរបស់ខ្លួនដោយធ្វេីដំណេីរទៅលេងនៅឯព្រៃ​ វាលភក់​ កោងកាង​ នៅភាគខាងជេីង​ អូស្ដ្រាលី​ ស្របពេលដែលគេកំពុងធ្វេីដំណេីរស្រាប់តែមានក្រពេីធំមួយវាយប្រហារទៅលេីពួកគេតែយេីងមិនដឹងថាពួកគេរួចជីវិតបានយ៉ាងមិចនោះទេ ។

4

៥.  Rouge ពីជនជាតិ​ អូស្ត្រាលីផ្ទាល់​ របស់​ ផលិតកម្ម​ Village Roadshow Pictures ដែលបញ្ចេញក្នុងឆ្នាំ​ 2007 ដូច​ Black Water ដែរ​ គឺជាខ្សែភាពយន្តដែលស្ដែងចេញពី​ ក្រុមអ្នកកាសែតតូចមួយដែល​ ត្រូវបានចាត់តាំងទៅធ្វេី​ ការនៅឯ​ ក្នុងព្រៃក៏ដូចជាតាមប្រម៉ាញ់ថតរូបសត្វសាហាវនេះឯង​ ដែលពួកគេត្រូវបានជាប់នៅកណ្ដាលបឹងបណ្ដាលអោយពួកគេប្រឈមមុខនឹងសត្វក្រពេីយ៉ាងធំ​ ។

5

៦. The Pool​ ដែលជាខ្សែភាពយន្តរបស់ប្រទេសថៃ​ លេចមុខឡេីងកាលពីឆ្នាំ​ 2018 ផលិតដោយ​ TMoment ហេីយទទួលបានការគាំទ្រច្រេីនគួរសមដែរ​ នោះគឺស្ដែងអំពី​ អាងទឹកដែលមានកម្ពស់​ 6 ម៉ែតហេីយ​ គូសង្សារមួយគូ​ និង​ ឆ្កែមួយក្បាលដែលជាប់នៅក្នុងនោះគឺ​ ត្រូវប្រឈមមុខនឹងក្រពេីយ៉ាងធំដែលមកតាមលូបង្ហូរទឹកនៃអាងនោះឯង​ ។

6

ទាំងនេះគឺជាភាពយន្តដែលសុទ្ធសឹងតែល្អមេីលដែលក្រុមការងាររបស់យេីងបានស្រាវជ្រាវហេីយ​ វាពិតជាត្រូវចិត្តចំពោះអ្នកចូលចិត្តភាពយន្តរន្ធត់របៀបបែបសត្វសាហាវបែបនេះជាក់ជាមិនខាន៕

រក្សាសិទ្ធ៖ ក្នុងស្រុក