បើពិតលក់មុខខ្មែរណាស់! ជនបរទេសម្នាក់ខឹងសម្បារដែល ហាងកាត់សក់មួយកន្លែង​ ដាក់​តែ  ២ដុល្លារ  តែ​ដល់កាត់រួចតម្លៃហួសការស្មាន

ភ្នំពេញ​៖  ប្រិយមិត្តច្បាស់ជាជ្រាបហេីយថា​ សព្វថ្ងៃ​មុខរបរ​ ដែលប្រជាជនកម្ពុជា​ តែងតែប្រកបជារៀងរាល់ថ្ងៃ​ មានគ្រប់មុខចម្រុះទៅតាមលទ្ធភាព ​និងជំនាញរៀងៗខ្លួនដើម្បីចិញ្ចឹមជីវិតរៀងៗខ្លួន។

តែជារឿងមួយដ៏ហួសចិត្តមួយ ថ្មីៗនេះមានគណនី​ ហ្វេសប៊ុក​របស់បុរសម្នាក់ជនជាតិ​ បរទេសមួយរួបបានបង្ហោះសារយ៉ាងខឹងសម្បារជាខ្លាំង ​ក្រោយដែលគាត់ចូលកាត់សក់នៅហាងមួយកន្លែង ដែល​ស្ថិតនៅតាមផ្លូវពី​ភោជនីយដ្ឋាន​ ខេ​ ខាងលិច​ ផ្សារតូច​ មាន​ យីហោ​ « ​ អន​ ម៉ូដែល​ កាត់សក់​  »  បានដាក់ផ្លាកថា​ កាត់សក់​ 2$ តែអ្វី​ដែលហួសស្មាននោះគឺ​ក្រោយកាត់រួច និងម៉ាស្សាមុខផងនោះ​ បានទារលុយជនបរទេសនោះ​ដល់ទៅ 30$ ធ្វេីឱ្យ បុរសរូបនោះមានការខឹងសម្បារ និងហួសចិត្តមែនទែន​ ។

ទោះយ៉ាងណា​យេីងក៏មិនទាន់មានការបញ្ជាក់ច្បាស់ពីម្ចាស់ហាង​នោះទេ​ យេីងមានតែរង់ចាំការស្រាយបំភ្លឺ​ ពីម្ចាស់ហាងផ្ទាល់ហាងថាមានរឿងហេតុអ្វីកើតឡើងពីក្រោយរឿងនេះឬក៏អត់ប៉ុណ្ណោះ៕


S Borrr

75354831_10156798956318660_6861075711214485504_o

75464258_10156801822638660_4692045088463781888_o