ពិតទេ​! បងស្រីម្នាក់ឈឺក្រពះ តែពេលលេបថ្នាំប្រភេទនេះ បែរជាប្រតិកម្មស្បែកខ្លាំងស្ទើរលួយដូចរលាកភ្លើង?

សព្វថ្ងៃនេះមនុស្សក៏កាន់តែវិវត្តន៍ចាស់ទៅៗ​ ឯអ្នកខ្លះគឺ​ មានរោគាពាធ​ មកតាមយាយីមិនដាច់​ អ្នកខ្លះក៏ឈឺ​សេីរស្បែក​ អ្នកខ្លះទៀតក៏ឈឺផ្នែកខាងក្នុង​ដែលទាមទារការព្យាបាលពីគ្រូពេទ្យជំនាញ និងថ្នាំត្រូវនឹងជំងឺជាដើម។

ចំណែកឯថ្ងៃនេះយោងតាមការបង្ហោះ​ របស់​ គណនី​ ហ្វេសបុក​ របស់បងប្រុសម្នាក់​ ដែលបានបង្ហោះ​ អំពី​ ថ្នាំប្រភេទម្យ៉ាងគឺ​ LEXIMARK-500 ដែលជាប្រភេទថ្នាំ​ មេរោគក្រពះ​ គឺប្អូនថ្លៃ​ របស់គាត់​ គឺបានប្រេីថ្នាំនេះហេីយ​បានប្រតិកម្ម​ ភ្លាមដោយកេីត​ ពងបែកពេញខ្លួន​ ដូចត្រូវភ្លេីងឆេះខ្លួន​ ។

តាម​ម្ចាស់​គណនី Facebook ឈ្មោះ ម៉ែន ដារ៉ុងរិទ្ធ បាន​សរសេរ​ថា៖ « សូម​ជំរា​ប​ដល់​បង​ប្អូន​ដែល​កំ​ពុង​ប្រើប្រាស់​បណ្តាញ​ស​ង្គ​ម​ទាំងអស់គ្នា​អោយបាន​ជ្រាបថា​÷​អ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ​នឹង​បង្ហាញ​នៅលើ​fb​របស់​ខ្ញុំ​នេះ​គឺជា រូប​ថ្នាំពេទ្យ​ម្យ៉ាង​ដែល​មាន​ឈ្មោះថា​LEXIMARK-500 នឹង​អ្នក​រង​គ្រោះ​ដោយសារ​ថ្នាំពេទ្យ​នេះ​គឺជា​ប្អូនថ្លៃ​របស់​ខ្ញុំ​ផ្ទាល់​តែម្តង។

គាត់​មាន​ជ​ម្ងឺ​មេរោគ​ក្នុង​ក្រពះ ហើយ​បាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ហើយ​ក៏ជួប​បញ្ហា​ប្រ​ត្តិ​កម្ម​ដែល​ធ្វើអោយ​ទូ​រទាំង​ដងខ្លួន​របស់គាត់​ចេញ​ពង​បែក​ពេញ​ខ្លួន​ដូចជា​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​អញ្ចឹង​ហើយ​ក្តៅ​ពេញ​ក្នុង​ខ្លួន ដូច្នេះ​សូមបង​ប្អូន​មេត្តា​ជួយ​Shear ដើម្បី​អោយបាន​ជ្រាប​ទាំងអស់គ្នា​ផង​ចុះ សូម​អគុណ បញ្ជាក់​- ពេល​នេះ​គាត់​កំពុង​សំ​រាក​នឹង​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀ​ត (​ហ៊ៅ​ពេទ្យ​រុស្សី​)​»។

ដូច្នេះបេីបងប្អូន​ ទិញថ្នាំយកមកប្រេីប្រាស់សូមមេត្តា​ ស្របតាម​ វេជ្ជបញ្ជា​ ពីគ្រូពេទ្យ​ អោយបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញមកប្រេីប្រាស់​ ព្រោះថ្នាំខ្លះគឺ​ អាចបង្កគ្រោះថ្នាក់ដល់យេីង ​ឬប្រតិកម្មផងដែរ៕


76955941_416119342667364_4643738259845808128_n

75627376_416119322667366_939719869199286272_n

75462397_416119389334026_3438029567061655552_n

73460753_416119372667361_2447404718972993536_n