ពីរោះអស់ទាស់! ព្រះនាងតូច ​នរោត្តម ជេនណា ​បញ្ចេញបទថ្មីមានអត្ថន័យខ្លាំងនៅក្នុងការអភិរក្ស និងការពារព្រៃកោងកាងកម្ពុជា ​(មានវីដេអូ)

ប្រិយមិត្តភាគច្រេីនច្បាស់ជាស្គាល់ច្បាស់ និង​បានដឹងហេីយ​ ថា​ ព្រះនាង​ តូច​ នរោត្ដម​ ជេនណា​ ទ្រង់គឺជាខ្សែរាជវង្ស ដែលមានសមត្ថភាពក្នុងការច្រៀង និងសម្តែង ដែលទទួលបានការគាំទ្រពីសំណាក់​ទស្សនិកជនជាខ្លាំង​ ។

ថ្មីៗនេះផងដែរ បទចម្រៀងថ្មីរបស់ទ្រង់មានចំណងជេីង​ ថា​ « កោះអូន​ កោះបង​ » បានធ្វើឱ្យមហាជនកោតសរសើរជាខ្លាំងទាំងសំណៀងរបស់ទ្រង់ រួមទាំងអត្ថន័យយ៉ាងធំធេងផងដែរ  ជាពិសេសគឺមានការរួមបញ្ចូលឧបករណ៍ភ្លេងខ្មែរទៀតផង​ ។

នៅក្នុងបទចម្រៀងរបស់ទ្រង់ថ្មីនេះ​ គឺ​សម្ដៅទៅលេី​ ព្រៃ​កោងកាងរបស់​កម្ពុជា​ ដែលមានសម្រស់ស្រស់ស្អាតដាច់គេ​ ហុំព័ន្ធ​ជុំវិញទៅដោយសមុទ្រ​ និង​សត្វ​ជាច្រេីន ដែលនេះគឺជាសម្បតិ្តធម្មជាតិមួយដែល​ ធម្មជាតិបានផ្ដល់ឱ្យដែនដី​សុវណ្ណភូមិ​ ដ៏បវរនៃយេីងទាំងឡាយ​ ។

ជាចុងក្រោយ​ សូមផ្ដាំទៅបងប្អូនខ្មែរទាំងអស់រួមគ្នាថែរក្សាព្រៃកោងកាងទាំងអស់គ្នា​ ព្រោះថានេះជាសម្បត្តិជាតិ​ និង​ ជាជម្រកសត្វជាច្រេីនអោយគង់វង្សស្ថិតស្ថេរតរៀងទៅ។

សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖

69063098_2515593748670442_2058613468906389504_o

68779678_2512448215651662_2396057109344026624_o

73258244_2570585329837950_2335221800994078720_o


Photo_2019 11 12_23 19 33

Photo_2019 11 12_23 18 17

Photo_2019 11 12_23 18 16

Photo_2019 11 12_23 18 15

Photo_2019 11 12_23 18 15 (2)

74883954_659160301276533_3393648759459020800_n