ជាកូនខ្មែរនឹងគេដែរ គិតថាចង់រៀន​អាយ៉ៃ​អត់​ ពេលនេះឱកាសល្អហេីយ​ លោកពូ​ ព្រហ្ម​ ម៉ាញ​ ស្ម័គ្របង្រៀនដោយឥតគិតថ្លៃតែម្តង

សិល្បៈទម្រង់បុរាណរបស់ខ្មែរ​ មានច្រេីនទម្រង់ច្រេីនរបៀប​មែនទែន ដែលនេះគឺ​សុទ្ធតែជាកេរ្តិ៍មរតកដែលដូនតា​ខ្មែរ​ពីមុនបន្សល់ឱ្យ​ ។ ប្រៀបដូចនឹងសិល្បះៈអាយ៉ៃ​ ដែលជាសិល្បៈមួយប្រភេទ​ ដែល​ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង​ ហេីយក៏មិនងាយមានអ្នកចេះស្ទាត់ពីជំនាញនេះដែរ ។

ទេីបតែពេលថ្មីៗនេះ​ គណនី​ហ្វេសបុករបស់លោក "ព្រហ្ម​ ម៉ាញ"​ បានបង្ហោះសារមួយឃ្លាថា​ ​«​ខ្ញុំ​កាន់តែ​ចាស់ បើ​មិន​បង្រៀន​ខ្លាច​វា​បាត់បង់​ទៅ​តាម​ពេល​ដែល​យើង​បាត់​ទៅ​ដែរ ដូច្នេះ​បើ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​នោះ​យើង​កាន់តែ​ប​ង្រៀ​ង ព្រោះ​វា​មិន​មាន​ពេល​ច្រើន​សម្រាប់​ការ​បង្រៀន​នេះ​ឡើយ »​។

ការ​ប្រកាស​ពី​ការ​បង្ហាត់​អំពីចម្រៀង​អា​យ៉ៃ​ដោយ​មិន​យក​ប្រាក់ពី​លោក​ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ទទួល​ការពេញចិត្តជាខ្លាំងពីសំណាក់មហាជន ហើយ​វា​ជា​រឿងដ៏​ល្អ​មួយ​សម្រាប់បងប្អូនដែលចង់ចេះពីជំនាញមួយនេះពីសំណាក់រៀមច្បងជេីងចាស់ផងដែរ ។


ដូច្នេះហេីយបេីបងប្អូនមានចំណាប់អារម្មណ៍​ សូមមេត្តាទាក់ទងទៅ​ តាម​ គណនី​ ហ្វេសបុក​ លោក​ ព្រហ្ម​ ម៉ាញ​ ផ្ទាល់បាន​ ហេីយចូលរួម​ ថែរក្សា​ សិល្បៈអាយ៉ៃ​ ខ្មែរទាំងអស់គ្នា៕

586f05aa0379c92b3f432e44f9d9f800e04378ad

Db6678ecfc176f5e0a74d8a3db53c8e7fbefb154