ស្រីៗដឹងទេ! ថាមនុស្សប្រុសៗ ក្រសែភ្នែកពួកគេ ចូលចិត្តមើលចំណុចណាខ្លះរបស់អ្នក ដែលធ្វើឱ្យពួកគេលង់ស្រលាញ់អ្នកដោយមិនដឹងខ្លួន?

មនុស្សស្រីដែលស្អាតទាក់ចិត្តមនុស្សប្រុសមិនមែនសំដៅលើរូបរាងស៉ីវិល័យ ឬមុខមាត់មួយមុខនោះទេ។ មានចំណុចជាច្រើន ដែលប្រុសៗតែងតែសម្លឹង និងចាប់អារម្មណ៍លើស្រីៗលើសសម្ជស្សទៅទៀត ហើយខាងក្រោមនេះជាអ្វីដ៏សំខាន់បំផុតជាងរូបសម្រស់ដែលមនុស្សប្រុសត្រូវការ ៖

១. ស្នាមញញឹម

តើអ្នកដឹងទេ?មិនថាកាលៈទេសៈណាក៏ដោយ មិនថានារីនោះកំពុងខឹង ឬអន់ចិត្តអ្នកណាក៏ដោយ ឱ្យតែគ្រប់ពេលនាងបញ្ចេញស្នាមញញឹម មិនត្រឹមតែធ្វើឲ្យមនុស្សស្រីកាន់តែស្អាត និងគួរឲ្យស្រលាញ់នោះទេ ថែមទាំងធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍ល្អជាមួយទៀតផង។

២.  ពូកែចម្អិនម្ហូប

ជាការពិតណាស់ អត់មានបុរសណាដែលចង់បានភរិយាដែលគ្រប់ពេលត្រូវទៅបាយនៅហាងរាល់តែថ្ងៃពេកនោះទេ។នារីដ៏ប្រពៃគឺជានារីដែលពូកែធ្វើម្ហូបជូនស្វាមី។

65252414_3372748812750663_7837429345051213824_n

៣. ចូលចិត្តប្រឡែងលេង

ពេលខ្លះស្រីៗដែលចូលចិត្តលេងសើច បង្ហាញចរឹតពិតក៏អាចទាក់ចិត្តបុរសៗមិនតិចដែរ ដោយសារតែបុរសៗគិតថាគ្រប់ពេលស្រីៗគឺជានារីរួសរាយ និងគួរឱ្យស្រលាញ់។

៤. ការយកចិត្តទុកដាក់

នារីៗប្រពៃគឺប្រៀបបានទៅនឹងមាតាដ៏ល្អម្នាក់ ដែលតែងតែនៅក្បែរអ្នក ចាំលើកទឹកចិត្ត ព្រួយបារម្ភពីសុខទុក្ខលំបាក និងជួយចែករំលែកពីការងារនឿយហត់របស់អ្នក ។ពេលខ្លះអ្នកគិតថាទោះបីមានបញ្ហាណាក៏ដោយ មាននារីដ៏ល្អម្នាក់ក្បែរខ្លួន ប្រៀបបានដូចជាមានទេពធីតាចាំប្រទានពរ។

68646798_3513346195357590_5553399525546131456_o

៥. សម្រស់ធម្មជាតិ និងធ្វើអ្វីជារបស់ខ្លួន


មនុស្សស្រីល្អពិតបា្រកដនឹងមិនព្យាយាមធ្វើអីលាក់បាំងពីអ្នក និងធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់នោះទេ ឬក៏ការធ្វើអ្វីមួយដែលមិនមែនជាធាតុពិតរបស់ខ្លួន។

៦.  សំលេងពិរោះ

មិនសុំត្រឹមសម្លេងអោយពិរោះដូច ឱក សុគន្ធកញ្ញា ទេតែសុំសម្លេងស្រទន់បំពេរឱ្យគេងលក់ទៅបានហើយ ​ពោលគឺសម្តីពិរោះពិសារ ​ផ្អែមល្អែម និងទន់ភ្លន់ស្តាប់ទៅកក់ក្តៅចិត្ត។

៧. ជាមនុស្សងាយសម្របសម្រួល

មនុស្សស្រីដ៏ពូកែគឺជាមនុស្សដែលអាចចូលបរិបទសង្គម ស្គាល់ពីបរិយាកាសជុំវិញ និងកែប្រែស្ថានការណ៍បញ្ហាបានយ៉ាងល្អ ដែលនារីម្នាក់នោះហើយ សុំរៀបការទៅមិនខុសទេ។

66181422_3395559703802907_6224389875219562496_n

៨. បបូរមាត់ក្រហម

បបូរមាត់បែបនេះអាចធ្វើឱ្យអារម្មណ៍មនុស្សប្រុសមានភាពរំជួលចិត្ត ហើយអាចឆាបឆក់កំលោះៗឱ្យធ្លាក់ចូលរណ្តៅស្នេហ៍ហ៍ស្រីៗបានយ៉ាងស្រួល។

៩. កំប្លុកកំប្លែង

មនុស្សស្រីគួរតែសើចនៅពេលមនុស្សប្រុសនិយាយរឿងបែបកំប្លែង និងធ្វើឲ្យគាត់សប្បាយចិត្តនៅពេលគាត់មានអារម្មណ៍មិនល្អ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

67961268_3523196324372577_6035107960655446016_n