អ្នកអត់គូប្រញាប់រកគូឱ្យហើយទៅកុំអោយរងាទាន់!  ព្រោះក្រសួងធនធានទឹក និងឧតុនិយមប្រកាសសីតុណ្ហភាពកម្ពុជានឹងចុះត្រជាក់ហើយ

ភ្នំពេញ៖ សូមជម្រាបថា ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសកម្ពុជាយើង នឹងត្រូវទទួលរងសម្ពាធសីតុណ្ហភាពចុះត្រជាក់ពី២១-២៣អង្សាសេ។

យោងតាមគេហទំព័រហ្វេកបុកផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថានភាពអាកាសធាតុ ដូចខាងក្រោមថា៖ « តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទី១ បណ្ដាខេត្ដនៅតំបន់វាលទំនាបភាគកណ្ដាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន និងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩អង្សាសេ។

ទី២ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មានសមុទ្រ៖ និងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន »៕


2 173

3 153

6 98

5 121