កម្មវិធីតាំងពិព័ណ៌វប្បធម៌ស្ងាត់ឈឹង! លោក ស៊ីនី តារាកូនកាត់រុស្សី សម្ដែងការហួសចិត្តសួររកអ្នកពូកែស៊ែថាស្រឡាញ់វប្បធម៌មិនឃើញមកសោះ!

ភ្នំពេញ៖ លោក សួន រ៉ានីរ៉ាស៊ីនី  ហៅក្រៅ ​ស៊ីនី ​គឺជាតារាសម្តែងប្រុសកូនកាត់រុស្ស៊ី ​ដែលមានរូបសម្រស់ស្រស់សង្ហាខ្ពស់ស្រឡះ ​ថែមទាំងមានភាពល្បីល្បាញនៅក្នុងសិល្បៈមិនធម្មតា តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើនរឿង។

ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ និងមានការងារក្នុងជួររាជការយ៉ាងមមាញឹកយ៉ាងណាក៏ដោយ ​ជារឿយៗបុរសសង្ហាមួយរូបនេះ ​នៅតែឆ្លៀតប្រឡូកនៅក្នុងការងារសិល្បៈរាល់ពេលទំនេរ និងចូលរួមនៅក្នុងការងារសង្គមសិល្បៈជាច្រើនផងដែរ។ ដោយស្នាដៃសម្តែងរបស់កូនកាត់រុស្ស៊ីមួយរូបនេះមានដូចជា៖  ខ្សែភាពយន្តខ្នាតធំ : ផ្ទះសសរកណ្តាល (Red Picture) ណូលីណូឡា (មហាហង្ស) អន្ទងវិញ្ញាណ (Wonderfilm) ម្ចាស់ព្រៃ (គុជមរកត) កៅអីចុងក្រោយ (មហាហង្ស) តណ្ហា (LD Picture)  និងរឿងភាគ គ្មានថ្ងៃបញ្ចប់ (LD) ។

តែអ្វីកាន់តែភ្ញាក់ផ្អើល ​ស្រាប់តែប៉ុន្មានម៉ោងមុននេះ ​លោក ​ស៊ីនី ​បានបង្ហោះរូបភាព ​ភ្ជាប់នឹងសារមួយឃ្លាយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានឈ្មោះ  Prince Syny ក្នុងន័យឈឺឆ្អាលរឿងសិល្បៈខ្មែរដោយបានរៀបរាប់ថា៖ « កន្លែងតាំងពិពណ៌ស្ងាត់ឲ្យឈឹង 😭😭 អត់ឃើញអ្នកពូកែ share ថាស្រឡាញ់វប្បធម៌ទៅអើតអីសោះ »។

ដែលន័យនេះ តាមការរៀបរាប់ដែលលោកស៊ីនី ប្រាប់មកខាង « ក្នុងស្រុក ​» ការផុសរបស់លោកមិនមែនដើម្បីជាការចង់បានមុខមាត់​​ ​ឬចង់ល្បីនោះឡើយ តែ​លោកគ្រាន់តែមានអារម្មណ៍ថាឆ្ងល់ និងហួសចិត្តចំពោះអ្នកលេងហ្វេសប៊ុកមួយចំនួនរាល់មានព័ត៌មានទាក់ទងនឹងសិល្បៈវប្បធម៌នាំគ្នាស៊ែរគាំទ្រព្រោងព្រាត ​តែពេលការពិតជាក់ស្តែងមិនសូវជាមានអ្នកមកគាំទ្រចូលរួមដោយផ្ទាល់ឡើយ ​ដោយសារតែលោកបានចូលរួមកម្មវិធីនេះចំនួន ​២ថ្ងៃរួចមកហើយ ​តែបែរជាមិនសូវមានអ្នកចូលរួមទៅវិញ។ ហើយលោកក៏ចង់សុំ​ និងសំណូមពរឱ្យកូនខ្មែរ ​រាល់មានកម្មវិធីសិល្បៈវប្បធម៌ខ្មែរមេត្តាជួយចូលរួមឱ្យបានកុះករ ដើម្បីសម្តែងទឹកចិត្តជាកូនខ្មែរ ​ស្រលាញ់ធនធានសម្បត្តិវប្បធម៌ខ្មែរពិតប្រាកដ។

Syny

គួរបញ្ជាក់ផងដែរថា ​ក្រោយការបង្ហោះសារមួយឃ្លាខ្លី ​តែមានន័យជ្រៅរបស់បុរសសង្ហាកូនកាត់រុស្ស៊ីមួយរូបនេះ ​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្ររបស់លោកកោតសរសើរជាខ្លាំងចំពោះសកម្មភាពចូលរួមគាំទ្រវប្បធម៌ខ្មែរពិតៗ  ជាពិសេសការផុសរបស់លោកបានអន្ទងឱ្យអ្នកគាំទ្រមានចិត្តចូលរួមនាពេលលើកក្រោយៗទៀតផងដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក


73088665_532968904148981_5099466704069591040_n

78309168_782164142221730_289961475605266432_n

70188783_369785090384088_5482731937544011776_n

76759936_2452094871576770_6245474385071702016_n

69181084_523265578428330_6687243369539698688_n

75640694_1795549480743791_8754361238764388352_n