ចូលរួមសោកស្តាយផង! រឿង រាជិនីភូមិគ្រឹះ ដែលគ្រោងនឹងធ្វើកម្មវិធីសម្ពោធជាផ្លូវការ ត្រូវបានរំសាយចោលដោយសារតែគ្រោះថ្នាក់ចៃដន្យមួយនេះ!

ភ្នំពេញ​ : ប្រិយមិត្តមួយចំនួនច្បាស់ជាដឹងហេីយថា​ រឿងរាជនីភូមិគ្រឹះ​ ដែលដឹកនាំសម្ដែងដោយ​ លោក​ កៅសីហា​ នៅក្នុងផលិតកម្ម​រស្មីហង្សមាស​ ជិតធ្វេីការចាក់ផ្សាយនៅលេីកញ្ចក់ទូរទស្សន៍ឆាប់ៗនេះហេីយ​ ប៉ុន្តែដោយសារតែលោកមានបញ្ហាគ្រោះថ្នាក់ចៃដន្យត្រូវវះកាត់ដូច្នេះទេីបលោក​ កៅ​ សីហា​ បានបង្ហោះលេីគណនីហ្វេសបុករបស់លោកថា​ ៖

"​ ⚠️ដំណឹង!

ដោយសារតែគ្រោះថ្នាក់ចៃដន្យ ហើយខ្ញុំទើបទទួលបានការ វះកាត់ ដាក់ដែកអបឆ្អឹង និងច្រឹបឆ្អឹងដែលដុះឡើងវិញ ជ្រួសគ្នានោះចោល។

ហេតុនេះទើបការសំភោធរឿង រាជិនីភូមិគ្រឹះជាផ្លូវការមិនមានព្រឹត្តិការណ៍កើតឡើង!

ដូច្នេះខ្ញុំសូមយកឱកាសនេះ សុំអភ័យទោស ទៅកាន់ទស្សនិកជន និងក្រុមការងារ តួសម្ដែង ពិសេសបណ្ដាអ្នកគាំទ្រ នៃខ្សែភាពយន្តភាគមួយនេះ ដែលជាស្នាដៃដំបូងរបស់ខ្ញុំក្នុងការដឹកនាំសម្ដែងរឿងភាគ សម្រាប់ចាក់បញ្ចាំងក្នុងទូរទស្សន៍ហង្សមាស។

ខ្ញុំសង្ឃឹមថា បើទោះជាមិនមានព្រឹត្តិការណ៍គគ្រឹកគគ្រេង ឲ្យសម្បើម សម្រាប់ជាការលើកមុខ លើកមាត់ខ្សែភាពយន្តភាគខ្មែរ ឲ្យកក្រើក តាមបែបផែនជាលក្ខណៈផ្លូវការ ឬសន្និសីទ្ឋិកាសែត សារព័ត៌មានក្ដី ក៏រឿង រាជិនីភូមិគ្រឹះ មួយនេះនៅតែជាខ្សែភាពយន្តភាគមួយដ៏សំខាន់ក្នុងដួងចិត្តរបស់អ្នកគ្រប់គ្នា!

ឆ្លៀតឱកាសនេះ ក៏សូមអរគុណដល់បងប្អូន សម្រាប់ពាក្យជូនពរ ក៏ដូចជាការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រ ទាំងថវិកា និងកម្លាំងចិត្តពីថ្នាក់ដឹកនាំក្រុមហ៊ុន បងៗ ពិសេសមិត្តសម្លាញ់ ដែលធ្វើឲ្យខ្ញុំមិនដែលនឹកនាតូចចិត្តចំពោះហេតុការណ៍ដ៏អកុសលមួយនេះឡើយ។

សូមគោរពជូនពរ បងប្អូន មហាជន ទស្សនិកជន អ្នកគាំទ្រ មិត្តសិល្បៈ ទាំងអស់ឲ្យជួបតែសំណាងល្អ សុខភាពបរិបូរណ៍ពោរពេញដោយកម្លាំង!

កុំភ្លេចទស្សនារឿងរាជិនីភូមិគ្រឹះ នៅថ្ងៃចន្ទទី18នេះហើយ!

សូមផ្ញើរឿងរាជិនីភូមិគ្រឹះ ទុកក្នុងដួងចិត្តរបស់អ្នកគ្រប់គ្នាផងណា! កំហុសគឺតែងតែមាន តែបើយើងទស្សនាដើម្បីចាំចាប់កំហុស ហើយយកមជាន់ពន្លិច នោះកំហុសរាប់រយ វានឹងលេចមក ហើយការតាមដានដើម្បីយល់នៃសាច់រឿង និងបច្ចេកទេសនៃការសម្ដែងរបស់តួនីមួយៗនឹងត្រូវបាត់បង់ បន្ទាប់មកនោះរឿងទាំងមូលនឹងត្រូវបាត់បង់សម្រស់។ ដូចនេះមតិរិៈគន់ស្ថាបនា គឺជាឱសថ និងចំណេះដឹង សម្រាប់កែប្រែ បង្កើនសមត្ថភាព និងគុណភាព តទៅមុខទៀត!

កំហុសអាចនឹងកើតមានដោយអចេតនា និងគ្មានបំណង លើចំនុចដែលបងប្អូនមើលឃើញ ហើយចំនុចខ្លះក៏ក្រុមផលិតយើងដឹងថាខុស តែវាពិបាកនឹងយកចេញ ឬធ្វើឲ្យត្រូវតាមបែបផែន ខណៈដែលប្រទេសយើងជួបប្រទះសង្គ្រាម បាត់បង់ សំភារៈ តម្រូវឲ្យត្រូវនឹងសម័យកាលដែលរឿងរាជិនីភូមិគ្រឹះ ផលិតតម្រូវនៃចន្លោះឆ្នាំ1945-1953នោះផងដែរ។ យ៉ាងណាក៏យើងខ្ញុំព្យាយាមអស់ពីកាយ និងចិត្ត ដើម្បីតម្រូវការនូវទស្សនីយភាពមួយដែលថ្មី ជាចំណីចក្ខុដ៏ប្លែក ដែលអ្នកគាំទ្រចង់បានជាយូរមកហើយនោះ!

ការយោគយល់ និងអធ្យាស្រ័យ នៃកំហុស ដោយប្រើភាសាល្អៗ សម្រាប់ស្ថាបនា គឺជាគម្រូនៃការរួបរួមសាមគ្គី លើកទឹកចិត្តក្នុងការបណ្ដុះស្មារតី ដើម្បីការផលិតឆ្ពោះទៅរកគុណភាពកម្រិតខ្ពស់ ដើរឲ្យស្របនឹងប្រទេសជិតខាង!

រាជិនីភូមិគ្រឹះ ជាខ្សែភាពយន្តភាគទីមួយ ក្នុងប្រវត្តិសាស្ត្រនៃរឿងភាគខ្មែរ ដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងល្បីលំដាប់ប្រទេសច្រើននាក់ជាងគេ »។


គូសបញ្ជាក់ផងដែរថា រឿងរាជនីភូមិគ្រឹះ នឹងធ្វេីការចាក់ផ្សាយជាផ្លូវការនៅលេីកញ្ចក់ទូរទស្សន៍ហង្សមាសនៅថ្ងៃទី ១៨ ខែ​វិច្ឆិកា​ នេះហេីយ​ នៅរៀងរាល់ថ្ងៃ​ ចន្ទ​ អង្គារ​ ពុធ​ វេលាម៉ោង​ 8 យប់តទៅ​ ។ ដូច្នេះសូមមេត្តាបងប្អូនខ្មែរមេត្តាជួយគាំទ្រ​រឿងភាគខ្មែរទាំងអស់គ្នា​ ៕

S1357

75223656_104853984315587_5505971485891624960_o

74265325_104854074315578_5699926582571827200_o

75412364_104854140982238_8380703546483408896_o

74878563_104854520982200_2717680160437436416_o

76635073_104854494315536_8593515615472320512_o

75619121_104854297648889_6326383807922438144_o

75580341_104854354315550_8055105129495396352_o

73541662_104854424315543_1428432463960473600_o

70179021_104854460982206_6346983536225943552_o