ប្ដីប្រពន្ធមួយថ្ងៃប្ដីប្រពន្ធមួជីវិត! ត្រូវរួមចិត្ត រួមគំនិត រួមដំណើរជីវិតជាមួយគ្នា ពុះពារគ្រប់យ៉ាងទៅជាមួយគ្នា

ពាក្យថា ប្ដីប្រពន្ធ ដ្បិតថាវាមានតែបីម៉ាត់ ស្រួលស្ដាប់ ស្រួលនិយាយ ងាយសរសេរ តែពាក្យនេះ ធ្ងន់ណាស់ ធ្ងន់ដែលអ្នកមានប្ដីប្រពន្ធទាំងអស់ ត្រូវតែទ្រទ្រង់ ទោះបីវាធ្ងន់ខ្លាំងប៉ុនណាក៏ដោយ សម្រេចចិត្តរៀបការ សាងគ្រួសារ ក្លាយជាប្ដីប្រពន្ធហើយ កុំចង់បកក្រោយ ហើយក៏កុំចង់បញ្ចប់ទៅដោយងាយៗឱ្យសោះ។

76177905_1217960898400905_88008819107430400_n

ជីវិតយើងម្នាក់ឯង យើងដឹងហើយថា ត្រូវរ៉ាប់រង ប្រឈមមុខ ជាមួយនឹងបញ្ហាច្រើនប៉ុនណា ដូច្នេះ ជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធ គឺត្រូវរ៉ាប់រង ប្រឈមមុខ ជួបរឿងច្រើនជាងហ្នឹងបន្ថែមមួយកម្រិតទៀត ហើយនៅពេលដែលយើងមានកូន ក្លាយជាឪពុកម្ដាយគេ វាក៏ត្រូវជួបរឿង និងបញ្ហាបន្ថែមមួយកម្រិតពីលើហ្នឹងទៀតដែរ។

76642422_468806000429561_6455319164235022336_n

ជីវិតប្ដីប្រពន្ធ មិនមែនស្រួលដូចដែលយើងគិត តែបើយើងបានជួបដៃគូជីវិតពិត បានជួបប្ដីល្អ ប្រពន្ធល្អ នោះជីវិតប្ដីប្រពន្ធដ្បិតថាវាមិនងាយស្រួល តែវាក៏មិនពិបាក វេទនាផ្លូវចិត្តដូចដែលយើងខ្លាចរអានោះឡើយ។ តែសូមចងចាំថា ជីវិតប្ដីប្រពន្ធ អ្នកត្រូវតែចិត្តធ្ងន់ ចិត្តត្រជាក់ ចិត្តស្មោះ ចិត្តរឹងប៉ឹង ចេះដឹង និងស្មារតីខ្លាំងក្លា ស្រឡាញ់ប្រពន្ធ ស្មើត្រង់និងប្ដី ចាប់ដៃគ្នា​ មើលថែ ការពារគ្នា មិនថាជួបរឿង ឬបញ្ហាច្រើនយ៉ាងណាទេ ត្រូវតែចេះ ត្រៀមចិត្ត ធ្វើចិត្តដើម្បីប្រឈមមុខ ហើយបន្តដំណើរទៅមុខជាមួយគ្នាមិនរាថយ ហើយក៏មិនត្រូវបោះបង់ ឬទុកគ្នាចោលនោះដែរ។


76897498_2159550714350687_7350010007892525056_n

ជាប្ដីប្រពន្ធ ត្រូវតែស្មើត្រង់ចំពោះគ្នា មានភក្តីភាព និងជឿជាក់ទុកចិត្តគ្នា មានរឿងអ្វី ត្រូវចេះសួរប្ដីសួរប្រពន្ធ កុំចិត្តស្រាល ត្រចៀកស ឆាប់ជឿលើសម្ដីអ្នកដទៃដែលអុចអាល កុំចេះតែជឿគេផ្ដេសផ្ដាស គ្មានអ្នកណាល្អនឹងយើង ដូចប្ដីយើងប្រពន្ធយើងឡើយ៕

75328837_935700556799629_1553159800294998016_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ