ពិតជាប្រពៃណាស់ភរិយារបស់អភិបាលខេត្តព្រះសីហនុឡេីងសម្ដែងរបាំ​ព្រះរាជទ្រព្យ រឿង « ​ ព្រះអនុរន្ធ​ នាង​ឱសា​ » ដេីម្បីរៃអង្គាសប្រាក់ជួយសិល្បកររបាំដែលខ្វះខាត​ !

ព្រះសីហនុ : ថ្មីៗនេះដែរ ភរិយារបស់អភិបាលខេត្តព្រះសីហនុ​ លោកជំទាវ​ អ៊ូ​ ធីតាពៅ​ គួចចំរេីន​ កំពុងតែត្រៀមនឹងបង្កេីតក្រុម​សម្ដែងនូវរបាំព្រះរាជទ្រព្យរឿង​ « ព្រះអនុរទ្ធ​ នាងឱសា​ » ដេីម្បីជួយដល់សង្គមមួយចំណែកតូច ដែលនេះគឺជាលេីកទី​ ១ សម្រាប់លោកជំទាវដែលសម្ដែងរបាំខ្មែរបុរាណមួយនេះ​ ។

ហេីយគណនីលោកជំទាវបានបង្ហោះសារថា​ ៖ « នាងខ្ញុំកំពុងរៀបចំសំដែងជូននូវ របាំព្រះរាជទ្រព្យ ល្ខោនបុរាណ រឿង«ព្រះអនុរទ្ធនាងឱសា» សារជាថ្មី ឡើងវិញ សូមបងប្អូនជនរួមជាតិមេត្តាជួយគាំទ្រ វប្បធម៌ របាំបុរាណខ្មែរយើងផង និងជួយផ្តល់ជាកំលាំងចិត្ដដល់រូបនាងខ្ញុំនិងក្រុមសិល្បៈបុរាណរបស់នាងខ្ញុំផង  » ។

គូសបញ្ជាក់ផងដែរថា លោកជំទាវបង្កេីតក្រុមរបាំនេះឡេីងក្នុងគម្រោងរៃអង្គាសថវិកាក្នុងការជួយទៅដល់សិល្បៈកររបាំដែលខ្វះខាតប្រាក់ក្នុងជីវភាពរស់នៅ​ ហេីយសង្ឃឹមថាបងប្អូននឹងជួយគាំទ្រដល់ការសម្ដែងរបស់លោកជំទាវ ហេីយការសម្ដែងនេះគ្រោងនឹង​ ប្រារព្ធនៅឯសាល​ចតុម្មុខ​ នាពេលឆាប់ៗនេះផងដែរ​ ។ ចំពោះពត៌មានបន្ថែមដែលទាក់ទងនឹងការសម្ដែង ក្រុមការងាររបស់យេីងនឹងព្យាយាមផ្សព្វផ្សាយតាមក្រោយទៀត​ ៕

Ccccccc 7

Cccccccc 6


Ccc 8

Cccccc 7

Ccccc 8

Cccc 8