ហួសចិត្ត! ខំសរសេរលិខិតសុំទោសទៅមិត្តស្រី តែនាងបែរជាផ្ញើជាមួយពិន្ទុ 61/100 ដែលមិត្តប្រុសខ្លួនសរសេរ

បរទេស ៖ ថ្មីៗនេះការបង្ហោះរឿងដ៏គួរអោយអស់សំណើចមួយបានផ្សព្វផ្សាយពាសពេញ Twitter និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតអំពីបុរសម្នាក់ឈ្មោះ Nick Lutz ដែលបានសសេរលិខិតសុំទោសទៅកាន់មិត្តស្រីរបស់គាត់ ពីកំហុសដែលគាត់បានសាង តែបែរជាមិត្តភក្តិស្រីរបស់ខ្លួនបានផ្ញើសំបុត្រត្រលប់មកគាត់វិញជាមួយពិន្ទុ ៦១/១០០ ដោយមិត្តប្រុសខ្លួនសសេរពាក្យខុសច្រើនពេក ។

នៅក្នុងលិខិតនោះក្មេងស្រីបានសសេរពាក្យប៉ុន្មានម៉ាត់ដោយបញ្ជាក់ប្រាប់ថា៖ « ខ្ញុំចង់បានផ្សះផ្សាជាមួយហេតុផល ព្រមទាំងការបកស្រាយរបស់បង និងចង់ឱ្យបងបកស្រាយរឿងរ៉ាវឱ្យអូនបានយល់ច្បាស់ មិនមែនសំបុត្រដែលបងសសេររៀបរាប់ឱ្យអូនអាណិត រួមទាំងសសេរខុសពាក្យនិងវេយ្យាករណ៍ថែមទៀតនោះទេ » ។

ទោះយ៉ាងណាក្តីបុរសខាងលើក៏បានព្យាយាមសុំផ្សះផ្សាជាមួយមិត្តស្រីរបស់ខ្លួន និងធ្វើការសុំអធ្យាស្រ័យអោយនាងលើកលែងទោស តែក្រោយពីបែកធ្លាយនៅលើTwitter នៃរូបថតនៃមិត្តភក្តិរបស់ខ្លួនផ្តល់ពិន្ទុ 61/100 ធ្វើអោយមហាជនបានផ្ទុះសំណើចហួសចិត្តដែលមានរឿងនេះកើតឡើងទៅវិញ ៕

Cheater

Grammarnazi


Grammarnazi2

Grammarnazi3

Grammarnazi4

Grammarnazi5