កុនខ្មែរកាន់តែរីកចំរើនហើយ! « នាឡិកាដាស់វិញ្ញាណ » ចាយទុនធំ ថែមទាំងគ្រោងយកទៅបញ្ចាំង​ ៦ ប្រទេសផ្សេងទៀត​ (មានវីដេអូ)

ភ្នំពេញ​៖  កាលពីយប់ថ្ងៃ​ទី​ ១៩ ខែ​ វិច្ឆិកាឆ្នាំ​ ២០១៩ នេះ​ ផលិតកម្ម​ LD Picture សហការជាមួយនឹង​រោងភាពយន្ត​ Major Cineplex Cambodia បានប្រារព្ធកម្មវិធី​សម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួន​ គឺរឿង​ «  នាឡិកា​ ដាស់វិញ្ញាណ​ » ដែលជាភាពយន្តបែបរន្ធត់​ លាយឡំ​ នឹងមនោសញ្ចេតនាគ្រួសារបញ្ចូលគ្នា ក្លាយជាសាច់រឿងជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់។

18

ដោយកម្មវិធីនោះយេីងក៏ឃេីញមានវត្តមានភ្ញៀវកិត្តិយសពិសេសៗចូល​រួមទាំង​ សិល្បករ​ សិល្បការនី​ ក៏ដូចជា​ អ្នកសារពត៌មាន​ជាដេីម ​ ដែលកាន់តែពិសេសនោះ ជាកិត្តិយសបំផុតនោះគឺ​ យេីងក៏ឃេីញមានវត្តមាន​ ព្រះនាងតូច​ នរោត្ដម​ ជេនណា​ ទ្រង់ក៏បានយាងចូលរួមក្នុងកម្មវិធីនេះដូចគ្នា​ ។

8

4

« រឿង នាឡិកា​ដាស់វិញ្ញាណ​ » នេះត្រូវបានសម្រឹតសម្រាំងខ្លាំងមែនទែនដោយផលិតករនិងក្រុមការងារផ្ទាល់គឺបានសហការគ្នាពេញទំហឹងសម្រាប់ខ្សែភាពយន្តដ៏ល្អមួយនេះ​ ហេីយក្រុមការងាររបស់​ LD ទាំងអស់ក៏សង្ឃឹមថាមានការគាំទ្រច្រេីនពីសំណាក់ទស្សនិកជនក្នុងស្រុក​និងក្រៅស្រុកផងដែរ។

រឿងនេះត្រូវបានដឹកនាំដោយ​ លៀក​ លីដា​ ដែលជាចាងហ្វាងផលិតកម្មផ្ទាល់តែម្ដង​ ហេីយនេះបេីតាមលោកបង្ហេីបឱ្យដឹងថា រឿងនេះចាយទុនអស់ជិត​ 40 មុឺនដុល្លា​ សហរដ្ឋអាមេរិក​ ដែលជាថវិកាដ៏មហាសាល  ដោយទុនដែលចំណាយច្រេីនបំផុត គឺទៅលេី​គុណភាពនៃភាពយន្ត និងការកាត់ត​ ដោយសារតែជំនួយការថតគឺជា​ជនជាតិ​ភីលីពីន​ និងជា​ពិសេសការកាត់ត គឺកាត់ដោយជនជាតិ​ ម៉ាឡេសុីផ្ទាល់តែម្ដង​ ដែលមេីលទៅពិតជាអស្ចារ្យមែនទែន​ ។

លោក លៀក លីដា ក៏បា​នរៀបរាប់ទៀតថា រឿងនេះអាចនឹងឈានចូលទីផ្សាររបស់ប្រទេស​ ចិន​ និង​ ប៉ែក​ អុឺរ៉ុប​ ឆាប់ៗខាងមុខនេះ​ ដែលនេះបានបង្ហញាថា កម្ពុជា​កំពុងតែបោះជំហានចូលក្នុងការជ្រៀតចូលទីផ្សារភាពយន្តក្រៅស្រុកម្ដងបន្តិចៗហើយ គួរឱ្យមោទកភាពបំផុត។ ​ជាពិសេសនឹងមានការសហការបញ្ចាំងរួមមានដល់ទៅ ៦ប្រទេសឯណោះដូចជា​ ប្រទេស​ម៉ាឡេសុី​ ឥណ្ឌូនេសុី​ ថៃ​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ ប្រុយណេ​ ដែលប្រទេសទាំងនោះនឹងធ្វើការចាក់បញ្ចាំងស្របគ្នាជាមួយកម្ពុជាដែរ​ ។

គួរឱ្យដឹងផងដែរថា « រឿង នាឡិកា​ដាស់វិញ្ញាណ​ » នេះនឹងធ្វេីការចាក់បញ្ចាំងជាផ្លូវការនៅបណ្តារោងភាពយន្តទូទាំងប្រទេស ក៏ដូចជាបណ្ដាប្រទេសទាំង​ ៦ ទៀតនៅថ្ងៃទី​ ២១ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៩ នេះតទៅ​ហើយ ​កុំភ្លេចចូលរួមគាំទ្រខ្មែរភាពយន្តខ្មែរដ៏មានគុណភាពមួយនេះទាំងអស់គ្នាឱ្យបានកុះករដើម្បីលើកស្ទួយ និងលើកទឹកចិត្តផលិតករខ្មែរឱ្យផលិតខ្សែភាពយន្តមានគុណភាពបែបនេះជាបន្តទៅទៀត ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

សូមទស្សនាទិដ្ឋភាពទូទៅនៃកម្មវិធីសម្ពោធខ្សែភាពយន្ត នាឡិកាដាស់វិញ្ញាណខាងក្រោម ៖

9

6

4


5

3

2

7

1

11

16

15

17

19

20

24

23

22