ផ្ទុះការភ្ញាក់ផ្អើលរឿងចង្វាក់រាំវង់មិនមែនរបស់ខ្មែរតែកំណើតមកពីឡាវ ​ពេលនេះភ្លឺភ្នែក ប្រទេសឡាវចេញមកមុខបកស្រាយហើយ!

មួយរយៈនេះព័ត៌មានលេចឮថា ​ចង្វាក់រាំវង់ប្រពៃណីខ្មែរ ​ការពិតមិនមែនជារបស់ខ្មែរនោះទេ ​តែវាជាការហូរចូលមានកំណើតពីប្រទេសឡាវទៅវិញ ​ធ្វើឱ្យមហាជនប្រជាជនខ្មែរមានការភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់មែនទែនរហូតកើតជាសំណួរថា ​តើចង្វាក់រាំវង់ពិតជាមិនមែនរបស់ខ្មែរឬ ?

តែពេលនេះលែងជាចម្ងល់របស់បងប្អុនខ្មែរយើងហើយ ​ដោយថ្មីៗនេះគេហទំព័ររបស់ឡាវជាភាសាអង់គ្លេសជាផ្លូវការ បានទទួលស្គាល់ថាចង្វាក់រាំវង់ ឬឡាវ ហៅថា ឡាំវង់ ការពិតមានប្រភពមានដើមកំណើតមកពីចក្រភពខ្មែរតាំងពីយូរលង់ណាស់មកហើយ។

Image006 1 660x330

ដោយចង្វាក់ខ្មែរមួយនេះថែមទាំងត្រូវបានប្រទេសជិតខាងដទៃយកទៅចម្លងបត់បែបតាមប្រពៃណីគេទៀតផង ដោយខ្មែរយើងហៅថា " រាំវង់ " ប៉ុន្តែថៃហៅថា "ឡាំថន" ឯឡាវហៅថា "ឡាំវង់" ទៅតាមភាសារជាតិរបស់គេ។

គួរឱ្យដឹងផងដែរថា របាំ ឬចង្វាក់រាំវង់ ជារបាំប្រជាប្រិយខ្មែរ មានកំណើតតាំងពីយូរលង់ណាស់​មក​ហើយ។ របាំនេះ ត្រូវឆ្លងកាត់ព្រំប្រទល់ចូលទៅប្រទេសសៀម និងប្រទេសលាវ។ របាំនេះត្រូវបានលាវដាក់ឈ្មោះថា «ឡាំលាវ»«ឡាំ​ភេទ» ឯសៀមវិញគេហៅថា «ឡាំថូន»។

Rom


តាមពិតរបាំរាំវង់ ជា​សិល្បៈ​ចាស់​បុរាណ ដែលមានប្រភពដើម នៅប្រទេសខ្មែរយើង ប៉ុន្តែរបាំនេះ ត្រូវជន​ជិតខាង យកទៅបត់បែនតាមរបៀបគេ រួច​ហូរ​ចូលមក​ប្រទេស​ខ្មែរវិញ។

រាំវង់ ជារបាំមួយដែលគេរាំជុំវិញតុផ្កា មានគូប្រុសស្រីដើរជា​បន្ត​បន្ទាប់​​ជារង្វង់មូល។ របាំនេះតែងតែ ប្រព្រឹត្តិទៅក្នុងពិធីចូលឆ្នាំ ជួនកាល​គេរាំ នៅពេលទំនេរពីការងារ ឬក្នុងពិធីជប់លៀង​ក្នុង​ឱកាស​អាពាហ៍​ពិពាហ៍ ក៏ដូចជា​ពិធីបុណ្យ​ទាន​ក្នុងគ្រួសារ​ដែរ។

គ្រឿង​ភ្លេង៖ កាល​ដើម​ឡើយ​ របាំរាំវង់មាន​តែស្គរ និង​ត្រឡោក​មួយ​គូ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​មាន​វង់​ភ្លេង​ទំនើបៗ សម្រាប់លេងកំដរ ក្នុងរបាំ​នេះ ឲ្យ​មានសភាព​អ៊ឹកធឹក​​ក្រៃលែង។

#រាំក្បាច់ ឬសារ៉ាវ៉ាន់ ក៏ជារបស់ខ្មែរ តាំងពីបរមបុរាណ ដូចរបាំរាំវង់​ដែរ៕

Screenshot_17 2

ឯកសារពិគ្រោះ៖ Cambodia Piece និង អត្ថបទវិញ្ញាសារវប្បធម៌ខ្មែរ

ប្រភព​៖ គេហទំព័របាំប្រពៃណីឡាវ (Laos Traditional Dance)