ធ្លាប់ត្រូវសង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់រៀបការចោលទេ?

អ្នកណាថា មនុស្សពីរនាក់ឱ្យតែស្រឡាញ់គ្នា មានចិត្តស្មោះត្រង់ចំពោះគ្នា ប្រាកដជាបានរស់នៅជាមួយគ្នាដល់ចាស់ អាចកាន់ដៃគ្នាចូលរោងការ មានមេបា ញាតិបងប្អូន មិត្តជិតឆ្ងាយចូលរួមអបអរសាទរនោះ គឺមិនអាចក្លាយជាការពិតទាំងអស់នោះឡើយ ចុងក្រោយនៃទំនាក់ទំនងស្នេហាមួយចំនួន ប្រហែលយើងបានត្រឹមតែជាភ្ញៀវចូលរួមមង្គលការរបស់មនុស្សដែលយើងស្រឡាញ់តែប៉ុណ្ណោះ។

ធ្លាប់គិតថា រាល់ការស្រឡាញ់សុទ្ធតែមានន័យ មានតម្លៃ អាចក្លាយជាប្រពន្ធប្ដី កាន់ដៃគ្នាចូលរោងការយ៉ាងមានក្ដីសុខ និងសុភមង្គល តែពេលជួបរឿងផ្ទាល់ទើបយល់ច្បាស់ថា ការពិតទៅ ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម ឬការស្រឡាញ់ដ៏ស្មោះស្ម័គ្រ វាគ្រាន់តែជាការសាកល្បង ឬការសាងទំនាក់ទំនងមួយ ដើម្បីឈានទៅរកដៃគូពិតប្រាកដនាថ្ងៃខាងមុខតែប៉ុណ្ណោះ។

មនុស្សដែលយើងស្រឡាញ់ពេលនេះ មនុស្សដែលយើងព្យាយាមថែរក្សាពេលនេះ មិនមែនសុទ្ធតែអាចចាប់ដៃគ្នាបានរហូតនោះឡើយ ថ្ងៃនេះយើងនិងគេស្រឡាញ់គ្នា តែថ្ងៃមុខ អ្នកដែលអាចរៀបការជាមួយយើងបានអាចមិនមែនគេ ឬអ្នកដែលរៀបការជាមួយគេក៏មិនមែនយើងដែរ នេះហើយស្នេហា គ្មានទេពាក្យថា អាចសមបំណងគ្រប់គូនោះ។

75642433_448212316093571_435986605572882432_n


ពេលខ្លះ បានត្រឹមតែប្រាប់ខ្លួនឯងថា កាត់ចិត្ត តែប៉ុណ្ណោះ ព្រោះបើមិនមែនជាគូនឹងគ្នាហើយ គឺមានតែបណ្ដោយតាមហ្នឹងទៅ មិនមែនគូ ទោះតស៊ូស្លាប់រស់ជាមួយគ្នាទៀត ក៏នៅតែបែកគ្នាដដែល មិនអាចកែប្រែនិស្ស័យដៃគូបានឡើយ​​ បើគេការ គេជ្រើសអ្នកផ្សេងដែលមិនមែនជាយើងទៅហើយ ក៏មានតែពាក្យជូនពរគេឱ្យមានក្ដីសុខសុភមង្គលជាមួយអ្នកថ្មីតែប៉ុណ្ណឹងឯង ចំណែកយើងវិញ គឺត្រូវបន្តទៅមុខ ហើយបើអាចគួរតែបើកចិត្តទទួលអ្នកថ្មី ដែលជាគូជីវិតពិតប្រាកដរបស់យើងវិញល្អជាជាង៕

75642433_448212316093571_435986605572882432_n

អត្ថបទ ភី អេក

ក្នុងស្រុករក្សាសិទ្ធ