ហ្វីលីពីនចេញ​មុខ​សុំ​ទោសភាព​ឆកល្វែង​នៃ​ការ​ទទួលក្រុម​កម្ពុជា មីយ៉ាន់ម៉ា ថៃ​ និង​ទីម័រ

ទីក្រុងម៉ានីលឡា៖ គណៈកម្មការរៀប​ចំ​ការ​ប្រកួត​ SEA Games 2019 ហ្វីលីពីន Philippine Southeast Asian Games Organizing Committee បាន​ចេញមកសុំទោស​ក្រោយ​ជម្រើស​ជាតិកម្ពុជា មីយ៉ាន់ម៉ា ថៃ និង​ទីម័រខាងកើត​មាន​បញ្ហារឿង​រងចាំ​ឡាន​ក្រុង​និង​បញ្ហាសណ្ឋាគារ។

76769656_2531442610478159_8676132107434590208_n (1)

តាម​រយៈ​កាសែត ​abs-cbn ដែល​ជា​កាដែត​ក្នុង​ស្រុក​ហ្វីលីពីន​បាន​ផ្សាយ​ថា ក្រុមជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​និង​ទីម័រខាងកើតបាន​ត្អូញត្អែរ​អំពី​ការ​ង់ចាំរាប់​ម៉ោង​ នៅ​អាកាសយាដ្ឋាន​ហើយ​មិន​អស់​ចិត្ត​យក​ទៅ​កាន់​នៅ​សណ្ឋាគាខុស​កន្លែង​ទៀត។ ក្រុមបាល់​ទាត់​ថៃក៏រអ៊ូអំពី​បញ្ហាការ​រៀប​ចំ​បន្ទប់​ដេក​មិន​ទាន់​រួច​រាល់​ហើយ​ទីលាន​ហ្វឹកហាត់​ឆ្ងាយ​ពីសណ្ឋាគារដល់​ទៅ​៣៦​គីឡូម៉ែត្រ។

75462404_2531442367144850_5136189842681495552_n

ដោយ​ឡែក​ក្រុម​កម្ពុជា​វិញ!​ ត្រូវ​រង់ចាំ​នៅ​អាកាសយាន្តដ្ឋានយូរ​ម៉ោង​ហើយ​ទៅ​ដល់​សណ្ឋាគារ​ហើយ​បន្ទប់​រៀប​ចំមិនទាន់​ហើយ​ពេល​ទៅ​ដល់​​ខណៈអ្នក​ខ្លះបង្ខំចិត្ត​ដេក​លើ​កម្រាលឥដ្ឋក្នុងបន្ទប់សន្និសីទ។


ដោយលេច​លឺ​បញ្ហាបែប​នេះ!​ Philippine Southeast Asian Games Organizing Committee ហៅកាត់ថា (PHISGOC)បាន​ចេញ​សេច​ក្ដីថ្លែង​ការណ៍​មួយដែល​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

78458912_2531439990478421_7390680367478341632_n (1)

"​យើងសូមទោសដោយស្មោះត្រង់ចំពោះភ្ញៀវជាអត្តពលិករបស់យើងមកពីទីម័រខាងកើត ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ចំពោះភាពរអាក់​រអួលដែលបង្កឡើងអំពី​ការភាន់ច្រលំទាក់ទងនឹងការរៀបចំ និងការធ្វើដំណើរសណ្ឋាគារ"។

76717500_2531443013811452_5138471720151154688_o

" ខណៈពេលដែល PHISGOC ខិតខំ ដើម្បីធានាបាននូវការសម្របសម្រួលត្រឹមត្រូវ នៃព័ត៌មានលម្អិតនៃការមកដល់ និងការទទួលស្វាគមន៍ជាមួយការដឹកជញ្ជូនតាមអាកាសយានដ្ឋានរបស់ក្រុមជម្រើស​ជាតិទាំងអស់ទៅសណ្ឋាគារ ដែលបានកំណត់រៀងៗខ្លួន។ យើងទទួលស្គាល់នូវចំណុចខ្វះខាតរបស់យើងនៅក្នុងឧប្បត្តិហេតុនេះ ពិសេសយើងប្តេជ្ញាថានឹងធ្វើឱ្យកាន់តែប្រសើរឡើង​វិញ"៕