១ចាន១ម៉ឺនៗ ​ត្រូវប៉ាន់អ្នកចូលចិត្ត ខ្ចៅ ខ្យង ឃើញហើយស្រក់ទឹកមាត់ហ្មងនេះ!

ភ្នំពេញ៖ ​អាហារ ​Street  Food  កំពុងតែពេញនិយមមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ​ទាំងអ្នកធ្វើការ សិស្ស និងនិស្សិត ​ដោយសារតែវាមានរសជាតិឆ្ងាញ់ ​ម្ហូបពេញនិយម ​ថែមទាំងមានតម្លៃថោកសមរម្យអាចអង្គុយញ៉ាំជួបជុំមិត្តភក្តិបានថែមទៀតផង។

ថ្មីៗនេះ ​អាហារប្រភេទ ខ្ចៅ ខ្យង ​ក៏កំពុងតែល្បីល្បាញខ្លាំងណាស់ដែរ ​ដោយមានមនុស្សភាគច្រើនចូលចិត្តអាហារប្រភេទញ៉ាំលេងមួយមុខនេះណាស់ ​តែប្រសិនជាចង់ទទួលបានតម្លៃពិសេស ​និងឈ្ងុយឆ្ងាញ់នោះ «ក្នុងស្រុក ​» សូមណែនាំកន្លែងមួយមានឈ្មោះថា « MOOL  »

ហាងមួយកន្លែងនេះ ធ្លាប់ល្បីថាមានលក់ប្រហិត គាវ និងសៀវម៉ៃ ឆ្ងាញ់ ​តែពេលនេះបានបន្ថែមអាហារប្រភេទ ​Street  Food  មួយមុខទៀតហើយនោះគឺប្រភេទខ្ចៅ ខ្យង ​ដែលរួមទាំងខ្ចៅ ខ្យងចំហុយ ទឹកជ្រលក់ហឹរ២មុខផ្សេងទៀត។ កាន់តែពិសេសនោះ ក្នុងមួយចាន ​គឺមានតម្លៃតែ ១ម៉ឺនរៀលលុយខ្មែរយើងតែប៉ុណ្ណោះ ​ដឹងតែញ៉ាំឆ្ងាញ់ ​ឱ្យបែកពោះហើយម្តងនេះ។

លោកអ្នកអាចទទួលទានប្រហិត គាវ សៀវម៉ៃ ​ឬ ខ្ចៅ ខ្យងក៏បាន ​ដោយហាង ​MOOL  មានទីតាំងស្ថិតនៅផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ជិតហាងម៉ូតូកាហ្វេ អាចទំនាក់ទំនងលេខទូរស័ព្ទ៖ 096 86 86 368៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Facetaste និង ​MOOL

62592766_2252020975102367_139555466110828544_n

62221484_2252020905102374_7268795745442988032_n

61989730_628618700989783_948775455555584_n

61986650_628618794323107_4199395752448884736_n

61985388_2252020871769044_669401112989663232_n


61909697_2252020915102373_8027601400177360896_n

60926413_617713475413639_1257969180532015104_n

60801110_615089655676021_132040115156418560_n

60526106_613047619213558_5899232920740036608_n

60351897_613816052470048_3878437107026362368_n

60037417_613045692547084_1466440639607472128_n

60478443_613047459213574_8802529842449874944_n

61535720_620196805165306_6311239306560143360_n

62026040_627450204439966_1229496815829647360_n

62223096_627450321106621_2510027429502779392_n