សុទ្ធតែរឿងល្អមើល ហើយ ​Free ទៀត! ត្រៀមខ្លួន មហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជាជិតចាប់ផ្ដើមហើយ!

ប្រិយមិត្តច្បាស់ជាដឹងហើយថាមហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជាគឺកំពុងរៀបនឹងចាប់ផ្ដើមនាខែធ្នូនេះហើយ ដោយនេះគឺជាលើកទី ១៣  ដែលកម្មវិធីនេះបានពាំនាំមកនូវខ្សែភាពយន្តកូរ៉េល្បីៗជាច្រើនមកចាក់បញ្ចាំង។

បើតាមផេកផ្លូវការរបស់មហោស្រពភាពយន្តកូរ៉េបានបង្ហោះថា ៖  « <មហោស្រពភាពយន្តកូរ៉េលើកទី ១៣ នៅប្រទេសកម្ពុជា>

មហោស្រពភាពយន្តកូរ៉េលើកទី ១៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែធ្នូ។ មហោស្រពភាពយន្តនេះរៀបចំឡើងដោយមានការសហការគ្នារវាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនិងសភាពាណិជ្ជកម្មកូរ៉េប្រចាំនៅកម្ពុជានឹងនាំមកជូននូវភាពយន្តកូរ៉េដែលល្បីចំនួន ៥ រឿងជាមួយនឹងចំណងជើងរងជាភាសាអង់គ្លេសនិងភាសាខ្មែរ នៅរោងភាពយន្ត Legend Cinema Eden និងរោងភាពយន្ត Major Cineplex AEON1។

ជាពិសេស នៅក្នុងឆ្នាំនេះដើម្បីអបអរសាទរនូវការគំរប់ខួបលើកទី១០០ឆ្នាំ នៃភាពយន្តកូរ៉េ លោក លី សាំងគើន ដែលជាអ្នកដឹកនាំរឿង“EXIT”ដ៏ល្បីជាមួយនឺងកំណត់ត្រានៃអ្នកចូលរួមទស្សនាចំនួន១០លាននាក់ នឹងមកទស្សនកិច្ចនៅកម្ពុជា និងស្វាគមន៍ផ្ទាល់លើវេទិកានៅវេលាម៉ោង 13:40 នៅថ្ងៃទី៨ ខែធ្នូ នៅរោងភាពយន្ត Major Cineplex។

សំបុត្រសំរាប់ចូលទស្សនានឹងចេញជូនមួយម៉ោងមុនការចាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema Eden និងរោងភាពយន្ត Major Cineplex AEON.


សូមមើលប័ណ្ណប្រកាសដើម្បីដឹងអំពីពេលវេលាបញ្ចាំងភាពយន្ត។ ការចូលរួមទស្សនាដោយឥតគិតថ្លៃ ផ្អែកលើការមកដល់មុននឹងទទួលបានការផ្តល់ជូនមុន។ សូមអញ្ជើញមកចូលរួមទស្សនាភាពយន្តកូរ៉េដោយភាពរីករាយ !​​»។

ដូច្នេះហើយសូមប្រិយមិត្តដែលស្នេហាវិស័យភាពយន្ត មេត្តាចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្រវិស័យភាពយន្តទាំងអស់គ្នា ៕

77062901_106684760800155_1919181818112770048_n

74361070_107402220728409_7483269855106301952_o

74395713_114787093323255_8417632139150884864_n