ស្រឡាញ់គេម្នាក់ឯង មិនដឹងថាគួរសង្ឃឹម ឬគ្មានសង្ឃឹម ពេលខ្លះពិតជាពិបាកនឹងប្រាប់ពីអារម្មណ៍នេះណាស់

អ្នកធ្លាប់ស្រឡាញ់ប្រាកដជាដឹងហើយថា ការស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកមុខជាមិនមានចិត្តទៅស្រឡាញ់អ្នកផ្សេងទេ ទោះមានគេចូលមកក្នុងជីវិតអ្នកប៉ុន្មាននាក់ក៏អ្នកមើលមិនចូលដែរ ទោះអ្នកផ្សេងល្អជាងម្នាក់នោះ ក៏អ្នកនៅតែគ្មានអារម្មណ៍ គ្មាននិស្ស័យជាមួយអ្នកណាឡើយ ព្រោះអ្នកស្រឡាញ់មនុស្សម្នាក់នោះខ្លាំងហើយ ដកចិត្ត ងើបមុខមិនរួចទេ។

22aedb7ce54f35147ebcb23fa83f6f5e

វាជាការពិត ពេលខ្លះ ទោះគេមិនស្រឡាញ់ខ្លួនឯងវិញក៏ដោយ ក៏នៅតែស្រឡាញ់គេ នៅតែឃើញគេល្អគ្មានអ្នកណាល្អដូច នៅតែមិនឈប់ស្រឡាញ់គេ គិតទៅចិត្តស្រឡាញ់នេះ ពិតជាធំធេងពិតមែន។ តែជាក់ស្ដែង ការស្រឡាញ់គេតែម្នាក់ឯង វាមិនមែនជាការងាយស្រួលនោះទេ អារម្មណ៍ពេលខ្លះក៏ឈឺចាប់ អារម្មណ៍ពេលខ្លះក៏រីករាយ សប្បាយចិត្តតែឯង ពេលគេនិយាយរក ពេលខ្លះក៏សង្ឃឹមថាគេមានចិត្តឱ្យខ្លួន ជួនកាលទៅក៏អស់សង្ឃឹម ទោះប្រឹងតាមក៏គេនៅតែមិនព្រមបើកចិត្ត គេនៅតែធ្វើហីៗដដែល សួរថា អ្នកណាយល់អារម្មណ៍នេះខ្លះ?

Eb4ddd69aad27b7b4cbbd3be489072b8


ស្រឡាញ់គេ ចង់តស៊ូដើម្បីគេ តស៊ូរង់ចាំគេ សង្ឃឹមថា ថ្ងៃណាមួយគេនឹងមើលឃើញពីក្ដីស្រឡាញ់ ព្រមបើកចិត្តឆ្លើយតបនឹងការស្រឡាញ់ដ៏ស្មោះស្ម័គ្រនេះមកវិញ តែចិត្តមួយទៀត ចេះតែលួចអស់សង្ឃឹមតែម្នាក់ឯង ព្រោះយើងមិនមែនជាមនុស្សដែលគេស្រឡាញ់ យើងមិនមែនជាមនុស្សដែលគេប្រាថ្នាចង់បាន គេគ្មានថ្ងៃនឹងមើលឃើញចិត្តស្មោះរបស់យើងឡើយ ចង់ផ្ដល់សង្ឃឹមឱ្យខ្លួនឯងដែរ តែពេលខ្លះ វាពិតជាខកចិត្ត ខកបំណងខ្លាំងពិតមែន ចង់ព្យាយាមដើម្បីគេ តែមើលទៅគ្មានសង្ឃឹមទេ តែក៏ចេះតែចង់បន្ត ព្រោះគិតថា​ថ្ងៃណាមួយគេនឹងយល់ចិត្តយើង ... តើគួរសង្ឃឹមបន្ត ឬក៏អស់សង្ឃឹមហើយដកខ្លួនចេញ​ បើពេលនេះគេមិនព្រមបើកចិត្តឱ្យយើងសោះបែបនេះ? សង្ឃឹម ឬគ្មានសង្ឃឹមទៅស្នេហាខ្ញុំ?

C46aba621ad25e010921a9e5883054d3

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ