ដល់រដូវការហើយតើ ​ឆ្ងល់អត់ម៉េចបច្ចុប្បន្នខ្មែរយើងភាគច្រើន តែងតែរៀបចំភេសជ្ជៈកាហ្វេទទួលភ្ញៀវ ​ពេលព្រឹកថ្ងៃហែរជំនូន?

ជាការពិតណាស់ ​រដូវចេញវស្សា ​តាមទំនៀមទម្លាប់ខ្មែរយើងពីដើម ​គឺហៅថាជារដូវធ្លាក់ខ្យល់ គ្មានភ្លៀង និងទំនេរពីការងារ  ដែលជាវេលាត្រូវទុកដាក់កូនចៅឱ្យរៀបការមានប្តីមានប្រពន្ធ ​ហើយទំនៀមទម្លាប់នេះក៏នៅតែបន្តដល់បច្ចុប្បន្ន។

​ពិធីរៀបការសព្វថ្ងៃ ក្រៅពីប្រារព្ធកម្មវិធីគោរពទៅតាមទំនៀមទម្លាប់ខ្មែរហើយនោះ ​ក៏មានការលាយឡំកែច្នៃកម្មវិធីថ្មីៗជាច្រើនដើម្បីសមស្របនឹងសម័យជឿនលឿនផងដែរ  ជាពិសេសគឺកែច្នៃតុបតែងរោងការឱ្យស្អាត ឈុតសំលៀកបំពាក់កូនកំលោះកូនក្រមុំតាមបែបបុរាណ ​និងសម័យ ​រួមទាំងការរៀបចំម្ហូបអាហារ  និងភេសជ្ជៈឱ្យសមរម្យទៅតាមសម័យ។

នៅក្នុងនោះដែរ  បើសង្កេតមើលពេលបច្ចុប្បន្នពោលគឺ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​រាល់ពេលព្រឹកថ្ងៃហែរជំនូន ​ក្រោយពីហែរជំនូនរួច ក្រៅពីមានកម្មវិធីរៀបចំតុពិសាភោជនីយអាហារ  ជាពិសេសរោងការភាគច្រើន ថែមទាំងមានបម្រើភេសជ្ជៈកាហ្វេពេលព្រឹកផងដែរ។ តើលោកអ្នកឆ្ងល់ទេ ​តើហេតុអ្វីបានជាពិធីរៀបការមួយចំនួនធំ  រៀបចំភេសជ្ជៈបែបនេះពេលព្រឹក?

បើតាមការស្ទាបស្ទង់ពីមិត្តអ្នកលេងហ្វេសប៊ុក  និងស្រាវជ្រាវតាមបណ្តារោងការមួយចំនួនកន្លងមក  ក្រុមការងារ ​« ក្នុងស្រុក  » ​ទទួលបានហេតុផលមួយចំនួននៅក្នុងការដាក់ភេសជ្ជៈជាកាហ្វេនៅក្នុងរោងការដូចជា៖

១. ទម្លាប់មនុស្ស៖  នោះក៏ដោយសារតែមនុស្សសព្វថ្ងៃភាគច្រើនសឹងតែ ​៩០%  ចូលចិត្តទទួលទានកាហ្វេជាចម្បង  ជាពិសេសចាស់ៗ ​អ្នកមានវ័យកណ្តាល ​និងយុវវ័យមួយចំនួន ​ដែលអ្នកខ្លះថែមទាំងយកកាហ្វេជាអាហារពេលព្រឹកជារៀងរាល់ពេលផងដែរ ។

២. បដិសណ្ឋារកិច្ចភ្ញៀវ ៖ ​ការយកកាហ្វេ  ជាគ្រឿងទទួលភ្ញៀវពេលព្រឹក ​ត្រូវបានគេដឹងថា ជាការទទួលភ្ញៀវដែលមានសមរម្យបំផុត ប្រកបដោយភាពថ្លៃថ្នូរ និងជាការអរគុណភ្ញៀវដែលបានផ្តល់កិត្តិយសចូលរួមកម្មវិធីមង្គលការរបស់ខ្លួន។

៣. មើលទៅថ្លៃថ្នូរសមរម្យ៖ ​ម្ចាស់ដើមការ  និងកូនកំលោះកូនក្រមុំ ​នឹងត្រូវបានគេកោតសរសើរថា ​មិនត្រឹមតែចេះរកវិធីទទួលភ្ញៀវបានល្អ ​តែការដាក់តាំងបម្រើកាហ្វេនេះនឹងធ្វើឱ្យពិធីមង្គលការមួយនេះមើលទៅកាន់តែឡូយឆាយ ​ធំសម្បើម ថ្លៃថ្នូរសមរម្យ និងអធិកអធម។

៤. ​តាមគ្នា៖ ​កាលពីមុន ​ការយកកាហ្វេទទួលភ្ញៀវមិនសូវត្រូវបានគេពេញនិយមទេ ​ដោយអ្នកខ្លះខ្លាចចំណាយលុយច្រើន ​តែពេលដែលមានអ្នកចាប់ផ្តើមយកកាហ្វេទទួលភ្ញៀវកាន់តែច្រើន ​ថែមទាំងដឹងថាមិនសូវថ្លៃហើយនោះ ធ្វើឱ្យភ្ញៀវដទៃដែលចូលរួមទទួលបានការរៀបចំទទួលភ្ញៀវពិសេស និងសមរម្យបែបនេះ ​ចាប់ផ្តើមនឹករៀបចំកាហ្វេទទួលភ្ញៀវដែរ ​នៅក្នុងកម្មវិធីរបស់ខ្លួននៅពេលក្រោយៗទៀត។

៥. តម្លៃសមរម្យ៖ ​មើលទៅការរៀបចំកាហ្វេទទួលភ្ញៀវអាចថាហ៊ឹកហាក់ ​អធិកអធម ​ដែលធ្វើឱ្យមនុស្សគ្រប់គ្នាយល់ច្រលំថាអាចនឹងចំណាយលុយកាក់ច្រើន​​ តែការពិតទៅ ការរៀបចំកាហ្វេនៅក្នុងពិធីមង្គលការមិនចំណាយអស់ច្រើនទេ  ពោលគឺតម្លៃមួយកែវ ​ថោកជាងកាហ្វេនៅតាមហាងកាហ្វេទូទៅទៅទៀត ប្រសិនជាអ្នកចេះជ្រើសរើសហាងត្រឹមត្រូវ មានតម្លៃសមរម្យ និងឆ្ងាញ់ពិសា ។


យោងទៅតាមហេតុផលខាងលើនេះហើយ ​បានជារោងការសឹងតែ ​៩០% ​តែងតែមានបម្រើកាហ្វេដល់ភ្ញៀវដែលចូលរួមកម្មវិធិពេលព្រឹក ដោយការរៀបចំកាហ្វេជូនភ្ញៀវមួយនេះ ​មិនត្រឹមតែមើលទៅធ្វើឱ្យពិធីមង្គលការរបស់លោកអ្នកមើលទៅធំដុំអធិកអធមទេ ​តែចំពោះសេវារៀបចំកាហ្វេបែបនេះ មើលទៅឡូយឆាយ ​តែការពិតមានតម្លៃសមរម្យអាចទទួលយកបានទៀតផង។

សម្រាប់អ្នកដែលចង់រៀបចំសេវាកម្មដាក់កាហ្វេទទួលភ្ញៀវក្នុងពិធីមង្គលការ  តូច ធំ​​ ឬសេវាកម្មភេសជ្ជៈក្នុងកម្មវិធីផ្សេងៗ ដែលមានតម្លៃសមរម្យ  និងកាហ្វេផលិតចេញពីគ្រាប់កាហ្វេឆ្ងាញ់ពិតៗនៅមណ្ឌលគិរី ​លោកអ្នកអាចទាក់ទងហាងកាហ្វេ  APRIL Café ពិតជាមិនខកបំណងឡើយ។ ដោយហាងកាហ្វេ APRIL Café មានទីតាំងនៅក្រោយសាលាយុគន្ធរ ផ្លូវ ២៩២ ចូលតាមច្រកហាងបងម៉ាប់អយស្ទ័រ ២ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង និងចង់សាកសួរព័ត៌មានក្នុងការរៀបចំភេសជ្ជៈនៅក្នុងកម្មវិធី សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 65 39 36/ 076 2222 396  ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

76198611_1353071981532117_1279208322091712512_o

76905957_1353072201532095_4354842026324262912_o

69669078_1353072231532092_1998112596774879232_o

A1

A8