ជិតដល់ពេលដើរលេងហើយ! ​អ្នកគ្រោងទៅសៀមរាប មកមើល Hostel កណ្តាលក្រុងដ៏ប្រណីតមិនចាញ់សណ្ឋាគារផ្កាយ៥នេះបន្តិចមើល ក្រែងត្រូវចិត្ត

ការដើរកម្សាន្តនៅក្រុងសៀមរាប ​ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ​គឺប្រាកដជាបំណងប្រាថ្នារបស់មនុស្សសឹងតែគ្រប់គ្នា ​ជាពិសេសគឺការដើរលេងជាក្រុមមិត្តភក្តិ​ ឬក្រុមការងារជាដើម ​ដោយសការធ្វើដំណើរកម្សាន្តជួបជុំគ្នាបែបនេះ ​ការស្នាក់នៅជារួមដែលគេហៅថា ​Domstay  ឬ ​Hostel នឹងក្លាយជាជម្រើសដ៏ល្អបំផុត ​ព្រោះក្រៅពីអាចគេងជួបជុំគ្នាសប្បាយ ​ថែមទាំងមានតម្លៃថោកផងដែរ។

នៅក្នុងនោះ ​ថ្មីៗនេះ ​Hostel  បើកថ្មីដ៏ប្រណីតមួយកន្លែង បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ឱ្យគ្រប់គ្នាទៅសម្រាកកម្សាន្តច្រើនមែនទែន ​ដោយសារតែវាស្ថិតនៅកណ្តាលក្រុងសៀមរាបផង ​ឯការតុបតែងមានលក្ខណៈ Classic  លាយពណ៌លឿង ​គួរជាទិទាក់ចិត្ត ​មានភាពទាន់សម័យ ​ថែមទាំងមានអាងហែលទឹកធំទូលាយលើដំបូលអគារផងដែរ ដោយកន្លែងពិសេសនេះមានឈ្មោះថា  « The Twizt - Lifestyle Hostel »

« The Twizt - Lifestyle Hostel » មានការរៀបចំតុបតែងឌីហ្សាញខាងក្នុងមានភាពស្រស់ស្អាតឡូយឆាយខ្លាំងណាស់  ឯបន្ទប់នីមួយៗនៅខាងក្នុងក៏មានភាពប្រណីត ​ស្រស់ស្អាតមិនចាញ់បរទេស  ដោយបំពាក់នូវបរិក្ខាទំនើបថ្មីៗមិនចាញ់សណ្ឋាគារធំៗ មានភាពធំទូលាយ ​និងមាន ​Free  Wifi  ឱ្យប្រើប្រាស់ទៀតផង។ នៅក្នុងនោះបន្ទប់​គេង​វិញមានច្រើនប្រភេទឱ្យជ្រើសរើស ដូចជា ប្រភេទ Dormitories (dorm)​ ដែលមានបន្ទប់គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២ ជា​លក្ខណៈ bunk beds។ ចំណែក​ឯ​ប្រភេទ​ផ្សេងទៀតគឺមាន​លក្ខណៈ​ឯកជន (Private Room) មាន​បន្ទប់​គ្រែ​១ និង​ បន្ទប់គ្រែ២ ។

ក្រៅពីនេះនៅពីខាង​លើ​ដំបូល​អាគារ​ ថែមទាំងមាន​អាង​ហែល​ទឹក​អាច​ឲ្យ​ភ្ញៀវ​កម្សាន្ត​កាយ ​ស្រូប​យក​ខ្យល់​បរិសុទ្ធ ដោយបន្ថែមពីនេះ ​ពេល​ល្ងាច​លើអាងទឹកថែមទាំងមាន ​Sky Bar  ឈ្មោះ ​AKAS  បើកបម្រើសេវាកម្ម ​ភេសជ្ជៈ និង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ពិសាជាច្រើនមុខផងដែរ ។

គួរឱ្យដឹងផងដែរថា ​សម្រាប់គ្រែគេងលក្ខណៈ ​Dorm មួយគ្រែមានតម្លៃត្រឹមតែ  10$  តែប៉ុណ្ណោះ ​តែសម្រាប់​ការ​កក់​គ្រែ​ ១០ ឬច្រើនឡើងទៅនឹងមានការប្រម៉ូហ្សិនពិសេសផងដែរ ។ លោកអ្នកអាចស្វែងរក The Twizt - Lifestyle Hostel ដោយវាមានទីតាំងតាម​ផ្លូវ​សម្តេច​ទេពវង្ស​នៅ​កណ្តាល​ក្រុង​សៀមរាបងាយស្រួលរកមែនទែន ​ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 015 473 222 /015 429 222  ឬចូលទៅកាន់ Facebook៖  https://www.facebook.com/thetwizt និង Instagram https://www.instagram.com/twizthostel៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Credit  Photo: Phalla Aloo / The Twizt - Lifestyle Hostel

សូមទស្សនារូបភាព ​និងវីដេអូខាងក្រោមនេះ ៖

74634311_2827364427296238_7462158158111178752_o

74426903_2827378027294878_8476444127062392832_o

74431007_2827367597295921_922340906806280192_o

74787223_2827369783962369_2304757151286951936_o

75534865_2827365383962809_6295237289207398400_o

75610806_2827377253961622_196806920605007872_o

75640666_1191929194334245_209034933014888448_o

76952857_2827368477295833_3363323176497971200_o

76969696_2827382343961113_9155304853981888512_o


76996296_2827378877294793_6291855006756765696_o

78191326_2827366263962721_1312625499821834240_o

78196109_2827375427295138_3041036750525825024_o

78213737_2827373453962002_1545419397349244928_o

78225302_2827376473961700_3429717177551290368_o

78248143_2827370847295596_402842712316837888_o

78572580_2827383510627663_2935428310785589248_o

78359771_2827372367295444_5253461321948594176_o

78329031_2827380947294586_1688513310921588736_o

78397414_1199305030263328_3785504765044064256_o

78414886_2827384600627554_4958079786594336768_o

76767392_1192950390898792_5588948883955777536_o

75462490_1189933921200439_1002900676369448960_o

5ddf3d3dda328_1574911260_medium

5ddf3d3d35dc4_1574911260_medium