កន្លែងដើរលេងថ្មីទៀតហើយ! ជើងភ្នំដំរីខេត្តកំពត មានទេសភាពស្អាតខ្លាំងទៅលេងម្តងប្រាកដជាជាប់ចិត្ត

កំពត៖ ខេត្តកំពត គឺជាខេត្ត ​ដែលពោរពេញទៅដោយសម្បត្តិធម្មជាតិជាច្រើន ​ដូចជាព្រៃភ្នំ ដងព្រែក ដែលសុទ្ធសឹងតែមានទេស​ភាព​ស្អាតគួរឱ្យទាក់ចិត្ត ​ទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនដាច់ ។

កាន់តែពិសេសនោះ ថ្មីៗនេះផក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាល ​គ្រាន់តែមើលរូបភាព ​ក៏ចង់ទៅលេងកម្សាន្តឱ្យបានម្តងដែរ។

គួរឱ្យដឹងផងដែរថា ទិដ្ឋភាពដ៏ស្រស់ស្អាតមួយនេះ ​គឺជាទំនប់ការពារជម្រាបតាមជើងភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕

ចង់ដឹងទេសភាពស្អាតយ៉ាងណានោះសូមមកទស្សនាទាំងអស់គ្នា៖

១ 36

២ 31

៣ 32


៤ 29

៥ 30

K5

K6

K7

K8