ជីវិតប្ដីប្រពន្ធ ព្រមល្ងង់ខ្លះជារឿងដែលល្អណាស់កូន

ប្ដីប្រពន្ធរស់នៅជាមួយគ្នា ត្រូវចេះអធ្យាស្រ័យ អត់ឱន យោគយល់ឱ្យគ្នាទៅវិញទៅមក ទើបរស់នៅបានសុខជាមួយគ្នា។ រស់នៅជាមួយគ្នា ត្រូវចេះធ្វើគធ្វើថ្លង់ ធ្វើល្ងង់ ធ្វើខ្វាក់ ទើបគ្រួសារអ្នកមិនមានបញ្ហាទាស់ទែងគ្នា។

វាជារឿងធម្មតាទេ មនុស្សដែលរស់នៅជាមួយគ្នា រមែងមានការទាស់ទែង ខ្វែងគំនិត អន់ចិត្ត និងថ្នាំងថ្នាក់ដាក់គ្នា តែប្រសិនបើយើងអាចយល់ពីពាក្យថា គ្រួសារ ឬប្ដីប្រពន្ធ អ្នកនឹងដឹងថា ការចេះធ្វើគថ្លង់ ល្ងង់ខ្លះ វាជារឿងដែលល្អបំផុត។ អ្នកខ្លះគិតថា ធ្វើល្ងង់ធ្វើភ្លើ នាំឱ្យគេមើលងាយ នាំឱ្យដៃគូជាន់ពន្លិច តែក្នុងរឿងខ្លះ បើយើងធ្វើចេះដឹងពេក វាអាចជាហេតុនាំឱ្យកើតជាបញ្ហា ឬជម្លោះចំពោះគ្នាកាន់តែច្រើនមិនខាន។

67f8e3fb0585d28520670c2f46df08c074e4af14

ប្ដីប្រពន្ធ ឈ្លោះគ្នាជារឿងធម្មតាទេ បើឈ្លោះហើយមិនព្រមទន់ភ្លន់ចំពោះគ្នា​ មិនយូរឡើយប្រាកដជាបែកបាក់ លែងលះគ្នា តែបើយើងឈ្លោះ ទាស់ទែងរួចហើយ ធ្វើធម្មតា ធ្វើបែបល្ងង់ៗ បែបមិនមានរឿងអ្វីនោះរឿងធំនឹងក្លាយជាតូច រឿងតូចនឹងប្រែជាគ្មានរឿង។ ម្យ៉ាងវិញទៀត ជីវិតប្ដីប្រពន្ធ បញ្ហាធ្ងន់ស្រាលយ៉ាងណា ក៏អ្នកនៅតែជាប្ដីប្រពន្ធនឹងគ្នាដដែលទេ កុំប្រកាន់ចិត្ត គំនិត គុំខឹងនឹងប្ដីប្រពន្ធខ្លួនឯង ខុសត្រូវប៉ុនណា ក៏មិនស្មើនឹងការចេះអត់ឱន លើកលែងឱ្យគ្នានោះឡើយ៕


44296937_2161374317449580_5425384602199916544_n

T01df0449704ae3ffb5

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្