កីឡាប៉េតង់លើ​វិញ្ញាសានារី​៣​ទល់​៣ ៖ កម្ពុជា​ឈ្នះ​មេដាយមាស ក្រោយ​បំបាក់​ម៉ាឡេស៊ី

ក្រុមកីឡាកររប៉េតង់​កម្ពុជា​លើ​វិញ្ញសា៣ទល់​៣​បាន​យក​ឈ្នះ​ក្រុម​កីឡាការិនីម៉ាឡេស៊ី​ក្នុង​លទ្ធផល​១៣​ទល់​៤​ នា​ការប្រកួត​ដណ្តើមយក​មេដាយមាសវគ្គផ្ដាច់​ព្រ័ត្រ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម២០១៩ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ នេះ​។​

78644760_2355956001362942_7588673124258807808_o

ក្រុម​នារីប៉េតង់​កម្ពុជា​មាន ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា ​ដែលលេងចាប់​ដៃគូជាក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣ បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី ១៣-៤។ មុន​ឡើង​មក​វគ្គផ្ដាច់ព្រ័ត្រ​ឈ្នះមេដាយមាស​នេះ​ក្រុម​ប៉េតង់​កម្ពុជា​បាន​យក​ឈ្នះ ​ក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣ ​វគ្គ​ជម្រុះ​៖

-​ឈ្នះ​ម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០

-​ឈ្នះ​ឥណ្ឌូណេស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah) ១៣-១

-​ឈ្នះ​ហ្វីលីពីន (Orola Alejandra, Dionicio Arnett និង Leonardo Honeylyn) ១៣-៥


78932720_477310676226274_1937754815773802496_o

​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​កម្ពុជា​បាន​បន្តឈ្នះ​ឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak) ១៣-៩។​ពេល​ឡើង​មក​វគ្គ​ផ្ដាច់​ព្រ័ត្រក្រុម​ដដែល​បាន​យក​ឈ្នះម៉ាឡេស៊ី ១៣-៤។

78741860_477310616226280_8077363144671887360_o

​វា​ជា​មេដាយមាស​ទី​ពីរ​របស់ក្រុម​អត្តពលិក​កម្ពុជា​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដោយ​មេដាយមាស​ទីមួយ​រកបាន​ដោយ​កីឡាករ​ល្បុក្កតោ យ៉ុង ម៉េង​លី លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis​។​ ពេល​នេះកម្ពុជា មាន​មេដាយ​សរុប​២២ ក្នុងនោះ មាស​២ ប្រាក់​៣ និង​សំរឹទ្ធ​១៧​។ ព័ត៌មានបន្ថែម​នឹង​ផ្សាយ​ពេល​បន្តិច​ទៀត​នេះ។

79205043_2355955984696277_7631148572699787264_o