ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »

« លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។

នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក មេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ រឹតតែពិសេស ​តែទាល់តែត្រៀមអាវក្រាស់ៗដើម្បីកុំឱ្យរងា ​ឬផ្តាសាយផងដែរ។ ដោយការគេងជួលតង់មួយយប់មានតម្លៃត្រឹមតែ ​15$  តែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា លំហែកំពត ​ត្រូវបានគេដឹងថា ​មានទីតាំងស្ថិតនៅសង្កាត់ត្រើយកោះ ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង  លោកអ្នកអាចធ្វើការកក់ទុក ​និងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ 076 66 11 711 ឬអាចចូលទៅកាន់ផែនទីមួយនេះ៖ https://goo.gl/maps/ZcWDJLBXCRqqfJMk8

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ លំហែកំពត - Lomhae Kampot/Chhaiheang Som 

78700714_1519639598184941_9185963756469878784_n

73281445_143071033740592_2773975082765123584_o

78991354_154268165954212_6879240351974948864_o

69575983_100332141347815_8356665185758347264_o

72960675_138782460836116_8771839311822716928_o

73277662_143123527068676_5888110316948029440_o

73515770_149175223130173_8370085369420447744_o

72679504_151940979520264_5890054223441166336_o

72702564_1519639634851604_4603897224085110784_n

78182786_151940942853601_6107092192356990976_o


78429157_157360208978341_5267466364192292864_o

78628045_157360265645002_1804163689142550528_o

79763051_157360178978344_3989454972176564224_o

79231221_154268075954221_6569934446747713536_o

78796977_157360322311663_665551701305982976_o

78766729_154116519302710_252437853873635328_o

78161508_153155142732181_1225732148145684480_o

77220832_154268049287557_6799094849187348480_o

77153300_153155182732177_4475814319996534784_o

76937234_157360292311666_7073430155732975616_o

76782157_146126870101675_1441497260553666560_o

75380480_149175179796844_2487257716217610240_o

74958181_143123300402032_6342264732967239680_o

74894441_1519640614851506_7465204196162142208_n

75252786_149175293130166_6036887704908595200_o