រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។

តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ ១៨៦១ ហើយ​​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​ បន្ទាប់មកការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក។

នៅក្នុងនោះ ក្រោយការរុករកឃើញ មានជនបរទេសជាច្រើនបានមកទស្សនាប្រាសាទដ៏ល្អពិចិត្រមួយនេះ ថែមទាំងមានចម្ងល់ និងស្ទើរតែមិនជឿថាជនជាតិខ្មែរមានសមត្ថភាពអាចសាងសង់ប្រាសាទដ៏ល្អបែបនេះឡើយ ​ហើយដោយសម័យនោះកាមេរ៉ាទើបតែមាននោះ រូបភាពប្រាសាទដ៏ល្អនេះកម្រត្រូវបានគេផ្តិតយករូបភាពណាស់ ​ទោះបីជាមានរូបភាពមែនតែក៏ត្រូវបានរក្សាទុក និងតាំងបង្ហាញនៅបរទេសទៀតផង។

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមបង្ហាញរូបភាពដើមនៃប្រាសាទអង្គរវត្ត ​ដែលត្រូវបានគេដឹងថា  ជារូបភាពដើមក្រោយការរកឃើញប្រាសាទ ​តែគ្រាន់តែមិនដឹងពីកាលបរិច្ឆេទពិតប្រាកដតែប៉ុណ្ណោះ។

សូមទស្សនារូបភាពខាងក្រោម ៖

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Unknown  (given credit to owner)

70060280_144520430283936_3244702991600582656_n

70288194_144520186950627_7834380781559480320_n

72670730_144520386950607_8791920951106207744_n

73208500_144520406950605_6865290027614601216_n

73237557_144519970283982_3952782063207186432_n

73325812_144520336950612_559351758669742080_n

73333338_144519976950648_1047288330149953536_n

73372295_144520156950630_2239297065102344192_n

73504913_144520586950587_5357703420922822656_n

74154833_144520646950581_7272241490330386432_n

74166968_144520020283977_6816079009596571648_n

74186585_144520126950633_7652649445271535616_n


74205663_144520293617283_5779480702722506752_n

74217855_144520563617256_1917736883740213248_n

74278752_144520446950601_3043691852063571968_n

74338954_144520523617260_4532923593893347328_n

74398006_144520316950614_5931848683342528512_n

74589967_144520270283952_5804806282326048768_n

74610995_144520470283932_4679654172239331328_n

74611542_144520066950639_6775050329479184384_n

74667872_144520543617258_3021599072868892672_n

74705062_144520243617288_4356716341462302720_n

74887110_144519936950652_4972063706188873728_n

75143047_144520503617262_4889296478054383616_n

75223661_144520013617311_3729359625405857792_n

75233579_144520360283943_39637978296877056_n

75258561_144519940283985_7906647978591387648_n

75305752_144520213617291_7693896348382265344_n

75380490_144520666950579_3038377671848361984_n

75486098_144520100283969_8321066899081265152_n

75614235_144520606950585_8732042290886868992_n

76638493_144520486950597_32700910329135104_n