១២ចំណុច ដែលអ្នកគួរតែបញ្ឈប់ នាពេលនេះ!

មួយឆ្នាំដែលកន្លងទៅនេះ អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា ខ្លួនឯងមានចំណុចអវិជ្ជមានអ្វីខ្លះ ដែលគួរតែកែប្រែក្នុងឆ្នាំថ្មីខាងមុខនេះ ដើម្បីស្ដារអនាគតខ្លួនឯងឱ្យបានល្អប្រសើរឡើងវិញ។​

១០ចំណុចខាងក្រោមនេះ ជាអ្វីដែលអ្នកគួរតែដឹង និងកែឡើងវិញ គួរតែបញ្ឈប់ទៅ នូវទម្លាប់ទាំងអស់នេះ បើចង់ឱ្យខ្លួនឯងមានអនាគតល្អ មានលុយ មានឡាន មានផ្ទះជារបស់ខ្លួនឯង។

១. ឈប់ធ្វើខ្លួនផ្ដេសផ្ដាស

ល្មមដល់ពេលហើយ មិនមែនកូនក្មេង អាយុតិចទៀតទេ គួរតេចេះរៀបចំខ្លួនឱ្យសមជាមនុស្សធំដឹងក្ដី ចេះគិតឱ្យបានច្រើនជាងមុុន។

២. ឈប់ខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង

កុំខ្វល់ពីអ្នកដទៃច្រើនពេក ជាពិសេសមនុស្សដែលតែងតែមិនឱ្យតម្លៃអ្នក កុំទៅយកចិត្តទុដាក់ជាមួយគេ ព្រោះវារឹតតែធ្វើឱ្យអ្នកលែងមានតម្លៃ។

៣. ឈប់តាមCareអ្នកណាជ្រុលហួសហេតុ

កុំតាមCare តាមហួងហែងនរណាម្នាក់ខ្លាំងពេក សូម្បីតែគូសង្សារក៏ដោយ ព្រោះវាអាចនាំឱ្យគេធុញ ណាមួយវានឹងធ្វើឱ្យយើង លែងមានពេលវេលា មកមើលថែ យកចិត្តទុកដាក់ជាមួយខ្លួនឯង។

79782931_2637718122976006_6792456358756089856_o

៤. ឈប់ខ្ជិលច្រអូស

កុំខ្ជិលពេក ការងារណាអាចធ្វើបានគួរតែធ្វើ ការខ្ជិល អាចធ្វើឱ្យអ្នកមានជម្ងឺបាក់ទឹកចិត្តទៀតផង ធ្វើអ្វីក៏មិនសម្រេចដែរ។

៥. ឈប់ស្រឡាញ់អ្នកណាជាងខ្លួនឯង

ការស្រឡាញ់គេខ្លាំងពេក នឹងធ្វើឱ្យអ្នកលែងស្រឡាញ់ខ្លួនឯង បាត់បង់ភាពម្ចាស់ការលើខ្លួនឯង លែងចង់ធ្វើ់អ្វី បើគ្មានគេ ខ្លួនឯងនឹងលែងមានអ្វីដែរ។

៦. ឈប់ដើរលេងប៉ោឡែ

ដើរលេងប៉ោឡែ តើមានអនាគតមកពីណា ធ្វើការក៏មិនជាប់លាប់ដែរ គួរតែរកការងារធ្វើឱ្យបានច្បាស់លាស់ មានការងារ មានទំនួលខុសត្រូវ អ្នកនឹងដឹងថា ពេលណាគួរដើរ ពេលណាគួរធ្វើការ។

៧. ឈប់ចិត្តទន់​ ឈប់អន់ចិត្តផ្ដេសផ្ដាស

កុំចិត្តទបជាមួយនឹងនរណាម្នាក់ខ្លាំងពេក ចិត្តទន់ពេក គេធ្វើបាបខ្លាំងណាស់ ហើយក៏កុំពូកែអន់ចិត្តពេក មនុស្សខ្លាំងពូកេ គេមិនទៅចំណាយពេល អន់ចិត្ត អន់ថ្លើមនឹងអ្នកណាទេ គួរតែយកពេលនោះ មកពង្រឹងខ្លួនឯងវិញល្អជាង។


78881292_2637133049701180_1719154264741249024_o

៨. ឈប់ប្រកាន់គំនិតថាខ្លួនឯងពូកែជាងគេ

ការប្រកាន់គំនិតថា មានតែអញពូកែជាងគេ ឆ្លាតជាងគេ វាជាការបិទសិទ្ធ បិទការអភិវឌ្ឍខ្លួនឯង ព្រោះគិតថាអ្នកផ្សេងអន់ ដូច្នេះអ្នកនឹងខាតបង់ធំ ព្រោះតែអំនួតរបស់ខ្លួនឯង។

៩. ឈប់ងប់ងល់នឹងអតីតកាល

មិនថាជារឿងធ្លាប់ខូចចិត្តនឹងអ្នកណា មិនថាជារឿងធ្លាប់បារជ័យក្នុងរឿងធ្វើការ រឿងអតីតដែលមនល្អ ក៏គួរតែបំភ្លេចចោលទៅ ចាប់ផ្ដើមជាថ្មី មានគំនិតថ្មី ទើបអាចទទួលបានជីវិតថ្មី។

១០. ឈប់មើលងាយខ្លួនឯង

ការមើលងាយខ្លួនឯង នឹងធ្វើឱ្យអ្នកកាន់តែបរាជ័យ ព្រោះគិតថាខ្លួនឯងអន់ ខ្លួនឯងមិនឆ្លាត លែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតថា វាមិនសម្រេច។

79129543_2635528213194997_2468955056683089920_o

១១. ឈប់ដើរស៊ីចាយខ្ជះខ្ជាយ

ការស៊ីចាយខ្ជះខ្ជាយពេក រកប៉ុន្មានក៏មិនសល់ដែរ ទោះពូកែរក រកបានច្រើន ក៏គង់តែអស់ ព្រោះចាយលើចំណូលដែលរកបាន។ គួរតែចេះដកលុយមួយចំនួនដែលរកបានមកសន្សំ និងមួយចំនួនទៀត ទុកវិនិយោគទុន កុំចេះតែចាយៗមិនដឹងអី តាំងត្រូវការចាំបាច់ រត់រកខ្ចីគេឱ្យជួយ វាមិនមែនស្រួលទេ។

១២. ឈប់យករឿងស្នេហាធំជាងការងារ

បាត់បង់ស្នេហា វាអាចឈឺចាប់មួយគ្រា តែបើបាត់បង់ការងារ វាវេទនាយូរអង្វែង ណាមួយ មនុស្សធំ មនុស្សពូកែ គេមិនគិតតែរឿងស្នេហានោះទេ ស្នេហាជារឿងបន្ទាប់បន្សំ តែរឿងធំ និងសំខាន់ គឺការងារ និងអនាគត។

តើអាចសន្យា ជាមួយខ្លួនឯងបានទេ ក្នុងការកែប្រែ នូវចំណុចទាំងអស់ខាងលើនេះ បើអ្នកអាចធ្វើបាន នោះជីវិតអ្នកនឹងបានល្អប្រសើរជាមិនខាន៕

78792601_597467281080003_3742758853922521088_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ