7ចំណុចដែលនារីគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់

7ចំណុចដែលនារិគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់

14c876e2f5b3d61b16044992115.jpg (1200×1200)

  1. រៀបគំរោងអនាគតជាមួយអ្នក នៅពេលដែលនៅជាមួយគ្នា ឬនិយាយជាមួយគ្នា គេធ្លាប់និយាយរឿង អនាគតជាមួយអ្នករឺអត់ ប្រសិនបើគេធ្លាប់និយាយជាមួយអ្នក បញ្ចាក់អោយឃើញថា គំរោងនៅថ្ងៃអនាគតរបស់គេ ក៏មានវត្តមានអ្នកនៅក្នុងនោះដែរ នោះមានន័យថាគេ​អាចនិង ច្បាស់លាស់ជាមួយអ្នកក៏ថាបាន សាកទាក់ទងគ្នាអោយបានយូរបន្តិច តែប្រសិនបើគេមិនដែលនិយាយរឿងនេះទេ សុំបាយតែម្ដងទៅ ព្រោះគេគ្រាន់តែយកអ្នកមកលេងសើចនោះទេ

9d823cc1655c056744901ee5e7e54c96.jpg (736×736)

     2.និយាយរឿងរបស់គេអោយអ្នកស្ដាប់ មនុស្សយើងបើមិនជិតស្និតទេ ក៏មិនអាចមកនិយាយរឿងផ្ទាល់ខ្លួនអោយស្ដាប់នោះទេ ប្រសិនបើគេជ្រើសរើសនិយាយរឿងពីអតីតកាលរបស់គេ រឺរឿងដែលគេកំពុងតែមានការលំបាក បញ្ជាក់អោយឃើញថាគេទុកចិត្តយើងខ្លាំងណាស់ ហើយយើងអាច សន្និដ្ឋានបានថា គេពិតជាមិនមកគ្រាន់តែលេងសើចជាមួយយើងនោះទេ។

large.jpg (640×640)

      3.  យកចិត្តទុកដាក់ជាមួយយើង ទោះបីជារឿងតូចតាច តែបែបជាគេសង្កេតបានយ៉ាងច្បាស់ មានន័យថាគេកំពុងតែលួចចាប់អារម្មណ៍លើយើងហើយ ព្រោះជាធម្មតាមនុស្សប្រុសដែលមិនមានចិត្ត ស្មោះនិងយើងនោះទេ គេមិនយកចិត្តទុកដាក់និង រឿងតូចតាចនោះទេ គេយកក្បាលមកគិតរឿងទាំងនេះធ្វើអី អត់ប្រយោជន៍នោះទេ។

42f5b8e2e49f7dbb7b2f65dde431fe5a.jpg (620×622)

  1. នាំអោយអ្នកផ្ទះស្គាល់ គេធ្លាប់នាំអ្នកអោយគ្រួសាររបស់គេ ស្គាល់អ្នកខ្លះអត់ ប្រសិនបើគេនាំអ្នកទៅ ញុំបាយនៅផ្ទះ នាំទៅជំរាបសួរឪពុក ម្ដាយ របស់គេនិយាយលេងជាមួយ បងប្អូនរបស់គេ វាបញ្ជាក់ថាគេពិតជា ច្បាស់លាស់ជាមួយអ្នកប្រាកដហើយ ព្រោះមនុស្សប្រុសបើមិនច្បាស់លាស់ជាមួយមនុស្សស្រីម្នាក់និងទេ គេនិងមិននាំចូលផ្ទះនោះទេ តែបើគេមិនគិតនិងនាំយើងទៅផ្ទះរបស់គេ​ទេ ត្រៀមខ្លួនអោយហើយទៅ គេអាចនិងមិនច្បាស់លាស់ជាមួយអ្នកនោះទេ។

40f2a454a66af57650a9a96780c6d880.jpg (808×808)


      5.អ្នកណាជាអ្នកតេមុន  សាកសង្កេតមើលទៅមើលថាអ្នកណាជាតែងតែតេមុន ប្រសិនបើគេជាអ្នកដែលតេរកយើងច្រើនជាងនោះ បញ្ជាក់អោយឃើញថា គេគឺជាអ្នកដែលចង់និយាយជាមួយយើង តែផ្ទុយទៅវិញ ប្រសិនបើយើងជាអ្នកដែលតេរកគេមុន គឺមានន័យថាយើងគឺជាអ្នកដែលទៅតាមគេ គេអាចនិងមិនចង់និយាយជាមួយយើងក៏ថាបាន។

 

ef1ff60201005ea0f05b7b1d984ebc62.jpg (932×932)

 

     6.កែប្រែខ្លួនដើម្បីយើងរឺអត់ រឿងដែលធ្លាប់ឈ្លោះគ្នា មិនត្រូវគ្នា គេធ្លាប់កែប្រែអោយល្អឡើងវិញរឺអត់ រឺគេបណ្ដោយអោយវាដូចដើម មិនបានគិតថានិងកែប្រែអ្វីអោយប្រសើរឡើងនោះទេ គេកែប្រែខ្លួនអោយប្រសើរឡើងដើម្បីយើងរឺក៏អត់ ប្រសិនបើចំលើយថា NO នៅចាំអីទៀត កុំទៅតទៀតអី។

34384.jpg (620×797)

    7.​ ពាក្យថាសង្សារវាពិតជាសំខាន់ គេមានប្រើពាក្យថាសង្សារជាមួយអ្នកឬក៏អត់ រឺគេមិនធ្លាប់ប្រាប់នរណាម្នាក់ទេ ថាយើងគឺជាសង្សាររបស់គេ នៅមិនទាន់ប្រើពាក្យថាសង្សារចាមួយអ្នក បញ្ជាក់ថាគេនៅតែទុកចន្លោះសំរាប់ខ្លួនឯងជាមួយអ្នកដទៃទៀត ឬគេកំពុងរកអ្នកណាម្នាក់ដែល ម្នាក់នោះមិនមែនជាយើងក៏អាចថាបាន។

original.jpg (640×640)

យ៉ាងមេចដែរ នារីនារីទាំងអស់គ្នា អាចសង្កេតឃើញទេ ថាមនុស្សម្នាក់នេះមកមេចដែរ ប្រសិនបើច្បាស់ហើយ ក៏តទៀតបាន តែបើមិនមែនក៏ត្រលប់ក្រោយ កុំយកបេះដូងទៅឈឺចាប់ហ្វីៗនោះអី។