ធម្មតាទេ! ជាប្រពន្ធរមែងសាច់កម្ម ទាល់តែស្រីកំណាន់ ទើបសំណាងសោយសុខ

ក្នុងនាមជាប្រពន្ធ សំណាង​ ឬអត់ គឺស្ថិតនៅលើប្ដី មានសមត្ថភាពអាចផ្ដល់ក្ដីសុខ សុភមង្គលឱ្យប្រពន្ធបានទេ? តែប្ដីមួយចំនួន បានត្រឹមតែធ្វើឱ្យប្រពន្ធរងកម្ម ហើយទៅថ្នាក់ថ្នម ផ្គាប់ផ្គន់ស្រីកំណាន់ទៅវិញ នេះគេហៅថា ប្ដីចោលម្សៀត។

81147654_2551019708512527_4578238075846524928_n

ក្នុងនាមជាប្រពន្ធគេ អ្នកត្រូវចាំថា ទោះអ្នកធ្វើការងារក្រផ្ទះ ឬក្នុងផ្ទះ ដល់ស្លាប់ខ្លួនទៀតក៏ប្ដីអ្នកនៅតែមិនឱ្យតម្លៃ មើលមិនឃើញពីគុណសម្បត្តិអ្នកដែរ បើអ្នកបានប្ដីចោលម្សៀត ប្ដីមានស្រីខាងក្រៅ លួចលាក់មានប្រពន្ធចុង គេប្រាកដជាឃើញតែកំហុសរបស់អ្នកតែប៉ុណ្ណោះ។ ទោះអ្នកជាប្រពន្ធដែលស្អាត ឆ្លាត ពូកែ ឬល្អប៉ុនណាក៏ដោយ តែបើប្ដីអ្នកចាប់ផ្ដើមបែកឆ្វេង វង្វេងនឹងស្រីស្នេហ៍ស្រីកំណាន់ហើយ ក៏ភាពល្អ ភាពឆ្លាតពូកែរបស់អ្នក មិនអាចឃាត់គេបានដែរ គឺបានត្រឹមតែគេមិនព្រមលែងលះ ឬដោះលែងអ្នកប៉ុណ្ណោះ ហើយគេនឹងយកថែម ដូចពាក្យចាស់ថា ស្រឡាញ់ទាំងអស់ ស្មោះតែមួយ មិនខុសទេ។

81224952_540256706569451_5184945804619546624_n


ស្រីៗត្រូវចាំថា ជាប្រពន្ធគេ អ្នកត្រូវតែព្រមទទួលស្គាល់ ហើយប្រឈមមុខនឹងរឿងគ្រប់យ៉ាង ដែលនឹងកើតឡើងលើគ្រួសារអ្នក មិនថាមានរឿងអ្វីទេ អ្នកក៏ត្រូវតែរឹងមាំ រឹងប៉ឹង ចេះដឹង និងត្រូវតែឆ្លាត ត្រូវតែហ៊ាន កុំខ្លាចនឹងបញ្ហា ទោះបីប្ដីអ្នកមានស្រី ឬមានប្រពន្ធចុងយ៉ាងណា ក៏អ្នកនៅតែជាប្រពន្ធដើម អ្នកជាប្រពន្ធស្របច្បាប់ អ្នកពេញមុខពេញមាត់ក្នុងសង្គម អ្នកមានសិទ្ធតតាំងគ្រប់យ៉ាង កុំឱ្យប្ដីបានដៃ ស្រីកំណាន់បានចិត្ត មកធ្វើបាប ជាន់ឈ្លីកិត្តិយសយើងជាប្រពន្ធដើមឱ្យសោះ៕

82698404_1308511042655259_7208536572596060160_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ